សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនពីរនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២០កញ្ញា បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥ ០០០ តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១លាន ២សែនដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា។ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនពីរនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២០កញ្ញា បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥ ០០០ តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១លាន ២សែនដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា។

សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនពីរនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២០កញ្ញា បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥ ០០០ តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១លាន ២សែនដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា។

យោងតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសិករចំនួន ៣៤៩ គ្រួសារ មកពីសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ បានរួមគ្នាចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា លើផ្ទៃដីសរុប ១ ៥១៧ ហិកតា។

កិច្ចសន្យានេះធ្វើឡើងដើម្បីផ្គត់ផ្គង់ស្រូវផ្ការំដួល ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាលជូនក្រុមហ៊ុន បៃតងកម្ពុជា ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង បូករួមទាំងការផ្តល់បុព្វលាភ គឺប្រាក់លើកទឹកចិត្តបន្ថែម ពី ៣០ ទៅ ៦០ រៀលក្នុងមួយគីឡូក្រាម។

ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា តាមរយៈការសម្របសម្រួលតភ្ជាប់ទីផ្សារទុកជាមុនពីក្រសួងកសិកម្ម បងប្អូនកសិករជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើនដូចជា ទទួលបានតម្លៃសមរម្យ និងការការពារពីហានិភ័យទីផ្សារ ព្រមទាំងធាតុចូល មានជាអាទិ៍ ពូជ ជី និងថ្នាំ មានគុណភាពខ្ពស់ និងតម្លៃទាបជាងទីផ្សារ។ ជាពិសេសទៅទៀតនោះ កសិករអាចទទួលបានទុនបង្វិលមានអត្រាការប្រាក់ទាប ពេញមួយរដូវកាលផលិតកម្ម៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា