បទល្មើសនេសាទ៖ មនុស្ស ៥៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការរយៈពេល៨ខែឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បទល្មើសនេសាទ៖ មនុស្ស ៥៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការរយៈពេល៨ខែឆ្នាំនេះ

បទល្មើសនេសាទ៖ មនុស្ស ៥៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការរយៈពេល៨ខែឆ្នាំនេះ

រយៈពេល ៨ខែឆ្នាំ២០២៦នេះ មន្រ្តីអគ្គនាយកដ្ឋានរដ្ឋបាលជលផល បង្រ្កាបបទល្មើសនេសាទបានចំនួន ១ ៥១៨ករណី ដោយឃាត់ខ្លួនមនុស្សបានចំនួន ៥៤នាក់បញ្ជូនទៅតុលាការ ក្នុងនោះមាន ៤៧នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ នេះបើយោងតាមរបាយការ​ណ៍​របស់អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងការសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។
 
របាយការណ៍ដដែលបញ្ជាក់ថា បទល្មើសនេសាទមានការថយចុះបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ខណៈបទល្មើសភាគច្រើនកើតមាននៅតំបន់ទំនាបលិចទឹកជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ។ ឧបករណ៍នេ​សាទខុសច្បាប់ដែលត្រូវរឹបអូសបានមានស្បៃមុងចំនួនជាង ២ម៉ឺនពាន់មាត់របាំងស្បៃមុង សាច់អួនប្រវែងជាង ៤០ម៉ឺនម៉ែត្រ និងឧបករណ៍ឆក់ត្រីចំនួន ៣០៣គ្រឿងផងដែរ។
 
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីក្រសួងកសិកម្មសហការជាមួយនាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង អធិការដ្ឋានជលផល និងសហគមន៍នេសាទ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ​ល្មើសជលផលចំនួន ២ករណី ដោយរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន របាំងស្បៃមុងប្រ​វែង ៣៥០ម៉ែត្រ លបកន្ទុយកណ្តុរ ៣៥គ្រៀង លូស្បៃមុង ៤០មាត់ បង្គោល ១៤០ដើម ព្រមទាំងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញ ដែលស្ថិតនៅចំណុចអាងកំពីងពួយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា