អាមេរិក ពិចារណាទិញយន្តហោះចម្បាំង F-16 ថ្មីជាលើកដំបូងក្នុងពេលជាង ២០ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ពិចារណាទិញយន្តហោះចម្បាំង F-16 ថ្មីជាលើកដំបូងក្នុងពេលជាង ២០ ឆ្នាំ

អាមេរិក ពិចារណាទិញយន្តហោះចម្បាំង F-16 ថ្មីជាលើកដំបូងក្នុងពេលជាង ២០ ឆ្នាំ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកំពុងពិចារណាទិញយន្តហោះចម្បាំង F-16 Fighting Falcon កញ្ចប់ថ្មី ដើម្បីបំពេញតម្រូវការបង្កើនចំនួនយន្តហោះចម្បាំងក្នុងជួរកងទ័ពអាកាសរបស់ខ្លួន ហើយនេះគឺជាការបញ្ជាទិញលើកដំបូងក្នុងពេលជាង ២០ ឆ្នាំផងដែរ ។

បើតាមសារព័ត៌មានយោធា Mezha, មូលហេតុដែលអាមេរិកពិចារណាទិញយន្តហោះចម្បាំង F-16 កញ្ចប់ថ្មី គឺដោយសារតែយន្តហោះចម្បាំង F-16 បច្ចុប្បន្នមានអាយុកាលច្រើន, បញ្ហាខ្វះចំនួនយន្តហោះចម្បាំង, ភាពយឺតយ៉ាវនៃការផលិតយន្តហោះចម្បាំង F-35A និង F-15EX ស្របពេលខែ្សសង្វាក់ផលិតយន្តហោះ F-16 នៅអាចបំពេញចន្លោះប្រហោងនេះបាន ។

បច្ចុប្បន្នកងទ័ពអាកាសសហរដ្ឋអាមេរិកមានយន្តហោះចម្បាំង F-16 ប្រមាណ ៨២៦ គ្រឿង ប៉ុន្តែមានតែ ៤៨៤ គ្រឿងប៉ុណ្ណោះអាចបំពេញបេសកកម្មបាន ខណៈពួកវាមានអាយុកាលប្រើប្រាស់ជាមធ្យមបានត្រឹមតែ ៣៤ ឆ្នាំ ។

ក្នុងករណីនេះ ប្រសិនបើសហរដ្ឋអាមេរិករង់ចាំយន្តហោះ F-35A និង F-15EX ដើម្បីជំនួសយន្តហោះស៊េរីចាស់ៗ នោះចំនួនយន្តហោះចម្បាំងសរុបនឹងមិនអាចកើនឡើងលឿនគ្រប់គ្រាន់នោះឡើយ ។

ការពិចារណានេះកើតមានឡើង ចំពេលកងទ័ពអាកាសកំពុងរៀបចំសំណើថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៨ ។ យន្តហោះចម្បាំង F-16 ជំនាន់ថ្មី អាចត្រូវបានដាក់ឈ្មោះ F-16G ដោយផ្អែកលើការធ្វើទំនើបកម្មពីយន្តហោះចម្បាំងស៊េរីចាស់ F-16C និង F-16D ដែលមានស្រាប់។

យ៉ាងណា មកទល់ពេលនេះ មិនទាន់មានការសម្រេចចិត្តចុងក្រោយ អំពីការទិញ យន្តហោះចម្បាំង F-16 នោះទេ ខណៈកងទ័ពអាកាសសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការវិភាគទៅលើតម្រូវការ និងជម្រើសសម្រាប់កម្មវិធីការពារជាតិនាពេលខាងមុខ ។

ប៉ុន្តែកាលពីមុន ក្រុមហ៊ុន Boeing ត្រូវបានរាយការណ៍ថា ទទួលបានកិច្ចសន្យាពីកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលមានតម្លៃជាង ១៣១ ពាន់លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំង F-15 Eagle ៕

ប្រភព ៖ Mezha ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា