អ៊ីរ៉ង់ គំរាមបញ្ចេញអាវុធថ្មីៗវាយ អាមេរិក ឱ្យពិភពលោកភ្ញាក់ផ្អើល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមបញ្ចេញអាវុធថ្មីៗវាយ អាមេរិក ឱ្យពិភពលោកភ្ញាក់ផ្អើល

អ៊ីរ៉ង់ គំរាមបញ្ចេញអាវុធថ្មីៗវាយ អាមេរិក ឱ្យពិភពលោកភ្ញាក់ផ្អើល

តេហេរ៉ង់ ៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបោះសម្តីគំរាមធ្ងន់ៗ កាលពីថ្ងៃ ចន្ទ ថា ខ្លួននឹងបញ្ចេញអាវុធថ្មីៗ ដែលមានសមត្ថភាពថ្មីវាយប្រហារសហរដ្ឋអាមេរិក ដើម្បីឱ្យពិភពលោកភ្ញាក់ផ្អើល ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានបើកការវាយប្រហារម្តងទៀតប្រឆាំងនឹងប្រទេសខ្លួន។

បើតាម NBC News, អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) លោក Hossein Mohebbi អះអាងថា ទីក្រុងតេហេរ៉ង់លែងកំណត់គោលដៅដដែលៗទៀតហើយ ពោលគឺខ្លួននឹងកំណត់លើគោលដៅថ្មី ដែលមិនធ្លាប់វាយប្រហារ។

លោកសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីនេះ នឹងជះឥទ្ធិពលខ្លាំងដល់ភូមិសាស្ត្រសង្គ្រាម ដោយអ៊ីរ៉ង់នឹងនាំយកអាវុធថ្មីៗ ដែលមានសមត្ថភាពខ្ពស់មកប្រើក្នុងសមរភូមិថ្មី ហើយពិភពលោកច្បាស់ជាមានការភ្ញាក់ផ្អើលខ្លាំងជាក់ជាមិនខានឡើយ។

យ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់លំអិតថាតើអាវុធថ្មីៗទាំងនោះ គឺជាអាវុធប្រភេទអ្វីទេ។

ការព្រមាននេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានគំរាមអ៊ីរ៉ង់ផងដែរថា លោកអាចនឹងបំផ្ទុះកម្ទេចសាធារណរដ្ឋអ៊ីស្លាមមួយនេះចោលតែម្តង។

ប៉ុន្តែលោកថា បច្ចុប្បន្ន លោកកំពុងសម្រេចចិត្តពីរបៀបបន្តសង្គ្រាម និងគិតគូរអំពីវិធានការនានា រួមមាន ការទុកឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ដួលរលំដោយខ្លួនឯង ឬក៏ត្រូវឈានទៅរកការចរចាធ្វើកិច្ចព្រមព្រៀង៕

ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា