ជប៉ុន ៖ ព្យុះទីហ្វុង Dujuan ធ្វើឱ្យជើងហោះហើររាប់រយលុបចោល និងមនុស្សជាង ១ លាននាក់ត្រៀមជម្លៀសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ៖ ព្យុះទីហ្វុង Dujuan ធ្វើឱ្យជើងហោះហើររាប់រយលុបចោល និងមនុស្សជាង ១ លាននាក់ត្រៀមជម្លៀសខ្លួន

ជប៉ុន ៖ ព្យុះទីហ្វុង Dujuan ធ្វើឱ្យជើងហោះហើររាប់រយលុបចោល និងមនុស្សជាង ១ លាននាក់ត្រៀមជម្លៀសខ្លួន

តូក្យូ ៖ ព្យុះទីហ្វុង Dujuan ដែលកំពុងហោះបោះពួយសំដៅទៅវាយប្រហារទីក្រុងតូក្យូ ត្រូវបានរំពឹងថា នឹងបង្កជាហានិភ័យភ្លៀងធ្លាក់ខ្លាំងដល់កម្រិតកំណត់ត្រា ខណៈជើងហោះហើររាប់រយត្រូវបានលុបចោល ហើយមនុស្សជាង ១ លាននាក់ក៏ត្រូវបានណែនាំឱ្យត្រៀមជម្លៀសខ្លួនជាបន្ទាន់ កាលពីថ្ងៃ ចន្ទ។

បើតាម Japan Today, ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្យុះទីហ្វុង Dujuan ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់តំបន់ Kanto-Koshin នៅយប់ថ្ងៃ ចន្ទ ម្សិលមិញ (ម៉ោងក្នុងតំបន់)។

ជាមួយគ្នានេះ អាជ្ញាធរជប៉ុនថែមទាំងបានព្រមានផងដែរថា តំបន់ Kanto-Koshin និងប្រជុំកោះ Izu អាចប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងដល់កម្រិតកំណត់ត្រា។

ចំណែកប្រភពពី Kyodo News, ព្យុះទីហ្វុង Dujuan ត្រូវបានព្យាករថា នឹងពាំនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានការបាក់ដីនៅក្នុងតំបន់ជិតខាងទីក្រុងតូក្យូ ក្នុងគ្រាដែលខ្យល់ព្យុះដ៏កំណាចនេះ កំពុងហោះបោះពួយឆ្ពោះទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃភាគខាងកើតប្រទេសជប៉ុន។

ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានចេញការព្រមានកម្រិតខ្ពស់បំផុត ពោលគឺកម្រិតទី៥ អំពីគ្រោះថ្នាក់រអិលបាក់ដី នៅភាគខាងជើងនៃប្រជុំកោះ Izu និងកម្រិតទី៤ សម្រាប់តំបន់មួយចំនួនទៀត នៃទីក្រុងTokyo, Chiba, Kanagawa និង Ibaraki។

យ៉ាងណា ក្រុមហ៊ុន Japan Railways អះអាងថា សេវាកម្មរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ទីក្រុងTokyo និងOsaka មិនរងផលប៉ះពាល់នោះទេ គិតមកទល់ពេលនេះ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា