កូរ៉េខាងជើងប្រកាសជោគជ័យ ក្នុងការបាញ់សាកល្បងប្រព័ន្ធអាវុធប្រយុទ្ធជំនាន់ថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើងប្រកាសជោគជ័យ ក្នុងការបាញ់សាកល្បងប្រព័ន្ធអាវុធប្រយុទ្ធជំនាន់ថ្មី

កូរ៉េខាងជើងប្រកាសជោគជ័យ ក្នុងការបាញ់សាកល្បងប្រព័ន្ធអាវុធប្រយុទ្ធជំនាន់ថ្មី

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងប្រកាសទទួលជោគជ័យ ក្នុងការសាកល្បងប្រព័ន្ធអាវុធជំនាន់ថ្មីដោយជោគជ័យ កាលពីថ្ងៃ អាទិត្យ ក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។

បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA, លោក គីម អះអាងថា ការសាកល្បងប្រព័ន្ធអាវុធជំនាន់ថ្មីនេះ បានបង្ហាញពីបច្ចេកវិទ្យាការពារជាតិទំនើប និងវឌ្ឍនភាព ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង។

ចំណែក NK News រាយការណ៍ថា លោក គីម សង្កត់ធ្ងន់ថា ប្រព័ន្ធអាវុធជំនាន់ថ្មីនេះ នឹងផ្តល់ឱ្យសត្រូវនូវជំងឺឈឺក្បាលដែលមិនអាចព្យាបាលបាន និងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែលមិនអាចគេចផុតបាន។

បើទោះបីជារបាយការណ៍ផ្លូវការរបស់កូរ៉េខាងជើង មិនបានបញ្ជាក់ចំឈ្មោះប្រព័ន្ធអាវុធជំនាន់ថ្មីនេះក្តី ប៉ុន្តែការវិភាគរបស់អ្នកជំនាញ និងប្រភពព័ត៌មានយោធាបញ្ជាក់ថា វាជាប្រភេទមីស៊ីលរយៈចម្ងាយជិតបំពាក់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង។

យោងតាម Straits Times, កងទ័ពកូរ៉េខាងត្បូងក៏បានរាយការណ៍ផងដែរថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយជិតចំនួន ២ គ្រាប់ ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត។

ការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយជិតនេះកើតឡើង ក្នុងបរិបទដែលកូរ៉េខាងជើងចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ តាមរយៈការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់។

ឆ្លើយតបការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង ប្រមុខការទូតកំពូលកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នានៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ២១ ខែកញ្ញា ដើម្បីពង្រឹងការសម្របសម្រួលសម្រាប់សន្តិភាព ស្ថិរភាព និងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕

ប្រភព ៖ NK News និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា