កម្ពុជាចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត

កម្ពុជាចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត

ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៖ នាថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានអញ្ជើញចូលរួមវេទិកាសកលអង្គការយូណេស្កូលើកទី៤ ស្តីពីសីលធម៌បញ្ញាសិប្បនិម្មិត (The 4th UNESCO Global Forum on the Ethics of Artificial Intelligence – GFEAI) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការសកលដើម្បីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកបញ្ញាសិប្បនិម្មិត និងអ្នកតំណាងមកពីប្រទេសជាង ៥២ ព្រមទាំងតំណាងអង្គការអន្តរជាតិ គ្រឹះស្ថានស្រាវជ្រាវ និងវិស័យឯកជនសរុបជាង ១២០០នាក់។

វេទិកាសកលនេះ ត្រូវបានសហការរៀបចំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត តំណាងដោយអាជ្ញាធរទិន្នន័យនិងបញ្ញាសិប្បនិម្មិតនៃអារ៉ាប់ប៊ីសាអូឌីត និងមជ្ឈមណ្ឌលស្រាវជ្រាវនិងសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ។ នៅក្នុងវេទិកានេះ ឯកឧត្តម សេង សុភាព បានចូលរួមក្នុងកិច្ចពិភាក្សាបិទទ្វារថ្នាក់រដ្ឋមន្ត្រី និងបានចែករំលែកអំពីវឌ្ឍនភាពនៅកម្ពុជា រួមមាន ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌសីលធម៌ ព្រមទាំងទិសដៅសម្រាប់ការអភិវឌ្ឍ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន និងការផ្ដោតលើមនុស្ស។

ជាមួយគ្នានេះ ឯកឧត្តម សេង សុភាព ក៏បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្តីពី «ហិរញ្ញប្បទាន និងភាពជាដៃគូសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសីលធម៌» ដោយបានចែករំលែកអំពីការកសាងសមត្ថភាពជាតិផ្នែកបញ្ញាសិប្បនិម្មិត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍទិន្នន័យនិងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត។

ឯកឧត្តម សេង សុភាព ក៏បានចូលរួមកិច្ចប្រជុំជាមួយតំណាងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីបាស៊ីហ្វិកដូចជា លោក Abou Amani អគ្គនាយករងទទួលបន្ទុកផ្នែកវិទ្យាសាស្រ្តនៃអង្គការយូណេស្កូ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍ អភិបាលកិច្ចបញ្ញាសិប្បនិម្មិតនៅកម្ពុជា និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងការគាំទ្ររបស់អង្គការយូណេស្កូនិងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា