អាមេរិក រឹតបន្តឹងទិដ្ឋាការលើបុគ្គល៣២នាក់ ពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក រឹតបន្តឹងទិដ្ឋាការលើបុគ្គល៣២នាក់ ពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍

អាមេរិក រឹតបន្តឹងទិដ្ឋាការលើបុគ្គល៣២នាក់ ពាក់ព័ន្ធក្រុមហ៊ុនព្រីនស៍

ក្រសួងការបរទេសអាមេរិក ប្រកាសរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់បុគ្គល ៣២រូប ដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ របស់អតីតឧកញ៉ា ចេន ហ្ស៊ី ដែលកម្ពុជា​ បានចាប់​បញ្ជូន​ទៅទេសចិនវិញកាលពីខែមករាកន្លងទៅ។
 
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា បុគ្គលទាំង៣២រូប ​គឺជាអ្នកទទួលខុសត្រូវ ឬមានការពាក់ព័ន្ធក្នុងការបោកប្រាស់ជនជាតិអាមេរិក តាមរយៈបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។  
 
សេចក្តីប្រកាសដដែលបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ត្រាំ នឹងប្រើប្រាស់រាល់មធ្យោបាយដែលមាន ដើម្បីការពារជនជាតិអាមេរិក កម្ចាត់បណ្តាញឧក្រិដ្ឋកម្មបោកប្រាស់ និងដាក់ទណ្ឌកម្មលើអ្នកដែលគាំទ្រសកម្មភាពទាំងនោះ ដោយហាមឃាត់ពួកគេមិនឱ្យចូលសហរដ្ឋអាមេរិកឡើយ។
 
ទោះបីយ៉ាងណា អាមេរិកមិនបានបញ្ចេញឈ្មោះបុគ្គលទាំង៣២នាក់នោះឡើយ។ ​
 
​វិធានការថ្មីរបស់អាមេរិកនេះធ្វើឡើងស្របពេលដែលកម្ពុជាទទួលរៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញនៅសប្តាហ៍នេះ ដោយអញ្ជើញប្រទេសនានាមកពីជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ មកពិភាក្សាគ្នា​ដើម្បីអំពីមធ្យោបាយកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងជាសាកល៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា