លោក ត្រាំ ប្រាប់លោក Zelensky នៅក្រៅមហាសន្និបាត UN ថា នឹងមានកិច្ចព្រមព្រៀងជាមួយ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រាប់លោក Zelensky នៅក្រៅមហាសន្និបាត UN ថា នឹងមានកិច្ចព្រមព្រៀងជាមួយ រុស្ស៊ី

លោក ត្រាំ ប្រាប់លោក Zelensky នៅក្រៅមហាសន្និបាត UN ថា នឹងមានកិច្ចព្រមព្រៀងជាមួយ រុស្ស៊ី

ញូវយ៉ក ៖ លោក Donald Trump បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ដោយមេដឹកនាំអាមេរិក បានលើកឡើងពីជំនឿជឿជាក់ថា ការសម្រេចបានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី គឺជារឿងដែលអាចទៅរួច។

ប្រធានាធិបតីអាមេរិកវ័យ៨០ឆ្នាំរូបនេះ បានថ្លែងថា អ៊ុយក្រែន និងរុស្ស៊ីនឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ខណៈដែលលោកក៏បានលើកឡើងពីលទ្ធភាពដែលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អាចនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami ផងដែរ។

មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រអាចធ្វើទៅបានដើម្បីបញ្ចប់ជម្លោះ ដែលបានអូសបន្លាយតាំងពីខែកុម្ភៈ ឆ្នាំ២០២២ មកម្ល៉េះ ដោយលោក Trump បានបង្ហាញសុទិដ្ឋិនិយមថា ទាំងទីក្រុង Kyiv និងទីក្រុង Moscow សុទ្ធតែត្រៀមខ្លួនរួចរាល់ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នា។

លោក Trump បានមានប្រសាសន៍ថា «ខ្ញុំគិតថាពួកគេនឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ហើយខ្ញុំមិនចង់បញ្ជាក់ថា តើកិច្ចព្រមព្រៀងនោះជាអ្វីនោះទេ»។

លោកក៏បានកត់សម្គាល់ផងដែរថា លោកបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហានេះ ជាមួយទាំងលោក Zelenskyy និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ជាការឆ្លើយតប, លោក Zelenskyy បានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់ ក្នុងការបញ្ចប់អរិភាពមុនពេលរដូវរងាចូលមកដល់ ដោយបានបង្ហាញក្តីសង្ឃឹមថា ការចូលរួមរបស់លោក Trump នឹងជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។

នៅក្នុងកិច្ចប្រជុំទ្វេភាគីនោះដែរ, លោក ត្រាំ បានកោតសរសើរចំពោះប្រសិទ្ធភាពយោធារបស់អ៊ុយក្រែន និងបានលើកឡើងពីលទ្ធភាពនៃការផលិតប្រព័ន្ធមីស៊ីល Patriot នៅខាងក្នុងប្រទេសនេះ។

យ៉ាងណា លោកក៏បានលើកឡើងផងដែរអំពីការវាយប្រហារថ្មីៗរបស់អ៊ុយក្រែន ទៅលើហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ប្រេងរបស់រុស្ស៊ី ដោយបញ្ជាក់ថា ការវាយប្រហារលើកន្លែងផលិតប្រេងម៉ាស៊ូតបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពថាមពលរបស់ទីក្រុងមូស្គូ ព្រមទាំង ជះឥទ្ធិពលដល់តម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារពិភពលោកផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា