អ៊ីស្រាអែល ព្រមានបណ្តេញប្រជាជនទាំងអស់ចេញពីហ្គាហ្សា បើសិនជនជាតិខ្លួនត្រូវចាប់ពង្រត់ថែមទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ព្រមានបណ្តេញប្រជាជនទាំងអស់ចេញពីហ្គាហ្សា បើសិនជនជាតិខ្លួនត្រូវចាប់ពង្រត់ថែមទៀត

អ៊ីស្រាអែល ព្រមានបណ្តេញប្រជាជនទាំងអស់ចេញពីហ្គាហ្សា បើសិនជនជាតិខ្លួនត្រូវចាប់ពង្រត់ថែមទៀត

ហ្ស៊េរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃ អង្គារ បានបោះសម្តីព្រមានទុកមុនថា នឹងបង្ខំឱ្យប្រជាជនទាំងអស់រស់នៅក្នុងទីក្រុងហ្គាហ្សាចាកចេញ និងផ្លាស់ទីលំនៅមនុស្សជាង ១ លាននាក់ចេញពីតំបន់រងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះ ប្រសិនបើមានទាហាន ឬជនជាតិអ៊ីស្រាអែលណាម្នាក់ ត្រូវបានចាប់ពង្រត់នៅពេលអនាគត។

បើតាមអាជ្ញាធរក្រុង, ទីក្រុងហ្គាហ្សាមានប្រជាជនសរុបប្រហែល ១,១ លាននាក់ ខណៈដែលតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល មានប្រជាជនសរុបប្រមាណ ២ លាននាក់។ ប៉ុន្តែបន្ទាប់ពីសង្គ្រាមក្នុងពេលជិត ៣ឆ្នាំកន្លងមកនេះ ទឹកដីតំបន់ហ្គាហ្សាជាង ៣០% ត្រូវបានគ្រប់គ្រងដោយកងកម្លាំងអ៊ីស្រាអែល។

ថ្លែងអំឡុងពេលចូលរួមពិធីរំលឹកខួបនៃសង្គ្រាម Yom Kippur ឆ្នាំ ១៩៧៣ លោក Katz ក៏បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ហ្គាហ្សាទាំងមូលផងដែរ ទោះបីជាសកម្មភាពនេះ ត្រូវបានចាត់ទុកជា “ឧក្រិដ្ឋកម្មសង្គ្រាម” ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវក៏ដោយ។

ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានព្រមានទៀតថា អ៊ីស្រាអែលអាចវាយប្រហារប្រទេសអ៊ីរ៉ង់ជាលើកទី៣ ប្រសិនបើចាំបាច់ រហូតដល់ទាល់តែរបបភេរវករនេះ ត្រូវបានផ្តួលរលំ និងកម្ទេចចោលទាំងស្រុង។

សូមរម្លឹកថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាវាយប្រហារអ៊ីរ៉ង់កាលពីចុងខែកុម្ភៈឆ្នាំនេះ ដោយការវាយប្រហារដំបូងរបស់អ៊ីស្រាអែល បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។

ប៉ុន្តែអ៊ីស្រាអែលបានផ្អាកយុទ្ធនាការយោធារបស់ខ្លួនទាំងមិនពេញចិត្តកាលពីខែមេសា បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានសម្រេចចិត្តប្រកាសបទឈប់បាញ់ និងស្វែងរកដំណោះស្រាយ តាមរយៈការចរចាដើម្បីពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ានេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា