ថ្លែងនៅ UN លោក ត្រាំ ព្រមានកម្ទេចអ៊ីរ៉ង់ បើមិនព្រមព្រៀងបញ្ចប់សង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្លែងនៅ UN លោក ត្រាំ ព្រមានកម្ទេចអ៊ីរ៉ង់ បើមិនព្រមព្រៀងបញ្ចប់សង្គ្រាម

ថ្លែងនៅ UN លោក ត្រាំ ព្រមានកម្ទេចអ៊ីរ៉ង់ បើមិនព្រមព្រៀងបញ្ចប់សង្គ្រាម

អ.ស.ប ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងព្រមាន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារថា លោកអាចនឹងកម្ទេចប្រទេសអ៊ីរ៉ង់ចោល ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែ លោកក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងមួយអាចនឹងកើតឡើង ក្នុងពេលឆាប់ៗនេះ ចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត អំឡុងកិច្ចប្រជុំរបស់ UN។

តាមរយៈសុន្ទរកថា នៅឯមហាសន្និបាត UN, លោក ត្រាំ បានលើកឡើងថា «ខ្ញុំមានការសម្រេចចិត្តដ៏ធំមួយដែលត្រូវធ្វើ…តើនឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យពួកគេកសាងឡើងវិញ និងបង្កើតប្រទេសដ៏អស្ចារ្យជាងមុនទៅទៀតឬទេ?… ឬមួយខ្ញុំត្រូវកម្ទេចសាធារណរដ្ឋអ៊ីស្លាមនេះចោលយ៉ាងឆាប់រហ័ស ដោយមិនផ្តល់ឱកាសឱ្យពួកគេសម្លាប់ និងបំផ្លាញមនុស្ស និងប្រទេសនានាទៀតឡើយ?»។

ជាការឆ្លើយតប, នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បានច្រានចោលការលើកឡើងរបស់លោក Trump នៅឯអង្គការសហប្រជាជាតិ ដោយចាត់ទុកថាវាជា «ការឃោសនា» ហើយបានបញ្ជាក់ថា ការឆ្លើយតបរបស់ពួកគេគឺ ការត្រៀមខ្លួនរួចរាល់ជាស្រេចដើម្បីវាយប្រហារយ៉ាងធ្ងន់ធ្ងរ កម្ទេចចោល និងតាមរបៀបដែលមិនអាចស្មានបានទៅលើក្រុមអ្នកឈ្លានពាន។

ប៉ុន្តែ ក្រៅពីវោហាសាស្ត្រដ៏ក្តៅគគុកនោះ, កិច្ចពិភាក្សានានានៅតែបន្តដើម្បីព្យាយាមបញ្ចប់ជម្លោះដែលមានរយៈពេលជិត ៧ ខែមកហើយ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ហើយបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ធ្វើឱ្យតម្លៃប្រេងកើនឡើង និងទាក់ទាញប្រទេសជិតខាងឱ្យចូលរួមក្នុងជម្លោះនេះផងដែរ។

ជាក់ស្តែង លោក Steve Witkoff ដែលជាតំណាងពិសេសរបស់សហរដ្ឋអាមេរិក បានសរសេរនៅលើបណ្តាញសង្គម X ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានចូលរួមក្នុងកិច្ចពិភាក្សាដ៏វែងឆ្ងាយ កាលពីថ្ងៃអង្គារ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដោយមានអ្នកសម្របសម្រួល «ធ្វើដំណើរចុះឡើងរវាងភាគីទាំងពីរពេញមួយថ្ងៃ»៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា