បារាំង ប្រកាសជួយពង្រឹងប្រព័ន្ធការពារដែនអាកាស អ៊ុយក្រែន ដោយផ្តល់រ៉ាដា និងមីស៊ីលសំណាញ់មេឃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ប្រកាសជួយពង្រឹងប្រព័ន្ធការពារដែនអាកាស អ៊ុយក្រែន ដោយផ្តល់រ៉ាដា និងមីស៊ីលសំណាញ់មេឃ

បារាំង ប្រកាសជួយពង្រឹងប្រព័ន្ធការពារដែនអាកាស អ៊ុយក្រែន ដោយផ្តល់រ៉ាដា និងមីស៊ីលសំណាញ់មេឃ

ញូវយ៉ក ៖ ប្រទេសបារាំងបានប្រកាសជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន ដោយផ្គត់ផ្គង់ប្រព័ន្ធរ៉ាដា និងមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ ដើម្បីទប់ទល់ការវាយប្រហារពីកាំជ្រួចផ្លោងរបស់រុស្ស៊ី។
 
ការប្រកាសនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃ អង្គារ។
 
បើតាម Bloomberg, កញ្ចប់ជំនួយនេះ ផ្តោតលើការបញ្ជូនប្រព័ន្ធរ៉ាដាស្វែងរកគោលដៅ និងគ្រាប់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ SAMP/T Air Defense ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកម្ទេចយន្តហោហដ្រូន និងមីស៊ីលផ្លោងរបស់រុស្ស៊ី។
 
មេដឹកនាំបារាំងរូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម X ថា យើងកំពុងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ជាមួយនឹងការចុះកិច្ចសន្យាផ្គត់ផ្គង់ប្រព័ន្ធរ៉ាដា ក៏ដូចជាមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ។
 
យ៉ាងណា លោក Macron មិនបានបញ្ជាក់លម្អិតអំពីប្រភេទប្រព័ន្ធរ៉ាដា និងចំនួនមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ ឬក៏ពេលវេលាដែលត្រូវប្រគល់ឱ្យអ៊ុយក្រែននោះទេ។
 
ប៉ុន្តែលោក Macron អះអាងថា ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន កំពុងគំរាមកំហែងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់កម្ដៅ និងអគ្គិសនីរបស់ប្រជាជនអ៊ុយក្រែនរាប់លានគ្រួសារ។
 
ដូច្នេះហើយ បារាំងនឹងឈរប្រកៀកស្មារគ្នាជាមួយអ៊ុយក្រែន ដើម្បីប្រឈមមុខនឹងរដូវរងាខាងមុខនេះ ហើយក្រុមប្រទេស G7 ផ្នែកថាមពល ក៏កំពុងកៀរគរជំនួយបន្ទាន់ ដើម្បីធានាថា ប្រជាជនអ៊ុយក្រែនរាប់លានគ្រួសារមិនត្រូវដាច់ចរន្តអគ្គិសនី និងប្រព័ន្ធកម្តៅឡើយ៕
 
 ប្រភព ៖ Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា