ជប៉ុន ព្រមាន កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ព្រមាន កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក

ជប៉ុន ព្រមាន កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក

ញូវយ៉ក ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃ អង្គារ ព្រមានថា កម្មវិធីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងរីកចម្រើនរបស់កូរ៉េខាងជើង នឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។

បើតាម Anadolu, លោកស្រី Takaichi បានព្រមានទៅកាន់មេដឹកនាំដឹកនាំពិភពលោក អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ នៅទីក្រុងញូវយ៉ក ថា ការរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងសកម្មភាពវាយប្រហារតាមអ៊ីនធឺណិត ដូចជាការលួចរូបិយប័ណ្ណឌីជីថល ដើម្បីរកមូលនិធិ គឺជាការរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខយូអិន។

ជាមួយគ្នានេះ លោកស្រី Takaichi បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ជាពិសេសការរីកសាយភាយបច្ចេកវិទ្យាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។

ជាការឆ្លើយតប មេដឹកនាំជប៉ុនរូបនេះ បានអំពាវនាវឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងទាំងស្រុង ស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការព្រមានរបស់ជប៉ុនកើតឡើង ក្រោយកូរ៉េខាងជើងប្រកាសទទួលជោគជ័យ ក្នុងការសាកល្បងប្រព័ន្ធអាវុធជំនាន់ថ្មីដោយជោគជ័យ កាលពីថ្ងៃ អាទិត្យ ក្រោមការត្រួតពិនិត្យផ្ទាល់របស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។

បើទោះបីជារបាយការណ៍ផ្លូវការរបស់កូរ៉េខាងជើង មិនបានបញ្ជាក់ចំឈ្មោះប្រព័ន្ធអាវុធជំនាន់ថ្មីនេះក្តី ប៉ុន្តែការវិភាគរបស់អ្នកជំនាញ និងប្រភពព័ត៌មានយោធាបញ្ជាក់ថា វាជាប្រភេទមីស៊ីលរយៈចម្ងាយជិតបំពាក់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា