កម្ពុជាធ្វើម្ចាស់ផ្ទះ GX Conference ឆ្នាំ២០២៦ ប្រមូលផ្តុំអ្នកជំនាញទេសចរណ៍ ១៧០ ប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាធ្វើម្ចាស់ផ្ទះ GX Conference ឆ្នាំ២០២៦ ប្រមូលផ្តុំអ្នកជំនាញទេសចរណ៍ ១៧០ ប្រទេស

កម្ពុជាធ្វើម្ចាស់ផ្ទះ GX Conference ឆ្នាំ២០២៦ ប្រមូលផ្តុំអ្នកជំនាញទេសចរណ៍ ១៧០ ប្រទេស

ប្រតិភូនៃក្រុមហ៊ុនអន្តរជាតិដែលរកស៊ីលើវិស័យទេស ចរណ៍ប្រមាណជាង៧០០នាក់ មកពី១៧០ប្រទេស បាន​មក ចូលរួមមហាសន្និបាតពិភពលោកឆ្នាំ២០២៦(GX Conference)ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃ​ទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS កាលពី​ព្រឹក​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ថា វត្តមានរបស់អ្នកវិនិយោគ និងតំណាង ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ​ពីបណ្តា​ប្រទេស​ជាច្រើនមកចូល រួមមហាសន្និបាតពិភពលោកឆ្នាំ២០២៦ គឺជាឱកាសរបស់កម្ពុជា ក្នុង ការបង្ហាញពីសក្តានុពលទេស​ចរណ៍ និងផលិតផល ទេសចរណ៍របស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបញ្រ្ជាប ការយល់ដឹងរបស់ភ្ញៀវ និង​ដៃគូ​អន្តរជាតិ​​អំពីកម្ពុជា

លោកជំទាវបានបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនទេសចរណ៍ជំនាញ ក៏មានអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង Influencers អន្តរជាតិចូលរួមផងដែរ។ វត្តមានរបស់ក្រុមអ្នកផលិតព័ត៌មាន និងមាតិកាទាំងនេះ អាចជួយផ្សព្វផ្សាយ​អំពីគោលដៅ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌ ធម្មជាតិ និង ផលិតផលទេសចរណ៍របស់កម្ពុជា​ទៅកាន់​អ្នកទស្សនានៅ តាមទីផ្សារអន្តរជាតិ។

លោកជំទាវបានឱ្យដឹងទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ​ក៏មានការ​រៀបចំជាដំណើរទស្សនកិច្ច​ពិរព័ណ៍ម្ហូប​អាហារខ្មែរ​នៅវត្តភ្នំ,ការលេងល្បែងប្រជាប្រិយខ្មែរជាដើម។ក្រៅពីនោះ ក៏មានការដំណើរទស្សនាសារមន្ទីរជាតិ , សារមន្ទីរ​ទួលស្លែង ,ព្រះបរមរាជវាំង ,ការជិះទូកទៅកាន់កោះឧកញ៉ាតី ទស្សនាសកម្មភាពតម្បាញដែលជាមរតកប្រពៃណី។

ប្រតិភូនឹងអញ្ជើញទៅកាន់ខេត្តកំពង់ធំ ដើម្បីទស្សនាប្រាសាទ សំបូរព្រៃគុក ,ទស្សនាសហគមន៍ទេសចរណ៍​ខេត្តកំពង់​ធំ, ទៅទស្សនាភូមិបណ្ដែតទឹកនសសហគមន៍ទេសចរណ៍កំពង់ភ្លុក ខេត្តសៀមរាប។

លោក សាក់ គីនសេង ដែលជាអ្នកធ្វើមាតិកាផ្សព្វផ្សាយពីទេសចរណ៍មកពីប្រទេសឥណ្ឌា បាននិយាយថា លោក នឹងធ្វើមាតិកាជាវីដូអូអំពីវិស័យទេសចរណ៍នៅកម្ពុជា ផ្សព្វផ្សាយទៅកាន់ពិភពលោក។

សូមបញ្ជាក់ថា មហាសន្និបាតពិភពលោកឆ្នាំ២០២៦(GX Conference) រៀបចំដោយក្រសួងទេសចរណ៍ និង​រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន G Adventures ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ និងវិស័យឯកជន ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទ៖ ជាវ ចន្ធូ
រូបភាព៖ ជីម ភារ៉ា

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា