ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ កម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ,កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ កម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ,កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ កម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ,កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ

ឯកឧត្តម ទេសរដ្ឋមន្ត្រី សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ប្រទេសកម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ ប៉ុន្តែប្រទេសកម្ពុជាត្រូវបានជ្រើសរើសគោលដៅមួយក្នុងចំណោមប្រទេសផ្សេងទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ គោលដៅប្រព្រឹត្តប្រតិបត្តិការឆបោកតាមបច្ចេកវិទ្យាមកពីទីកន្លែងផ្សេងៗគ្នា ផលប៉ះពាល់ទាំងអស់នេះត្រូវបានធ្លាក់មកលើប្រទេសកម្ពុជាដែលជាប្រទេសរងគ្រោះ។ ការបញ្ជាក់នេះនៅក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទរួមគ្នាឆ្ពោះទៅកាន់កាត់ផ្តាច់ច្រវ៉ាក់ ណិងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបន្តថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬការក្លែងបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដោយត្រូវបានប្រព្រឹត្តតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមានផលប៉ះពាល់ធ្ងន់ធ្ងរ មានការវិវឌ្ឍយ៉ាងឆាប់រហ័សនៅលើសកលលោក។ បទល្មើសនេះត្រូវបានប្រព្រឹត្តក្នុងទម្រង់ជាឧក្រិដ្ឋកម្មឆ្លងដែន ឬដោយមានបណ្តាញក្រុមឧក្រិដ្ឋជនដែលមានអអ្គការចាត់តាំង ហើយជនល្មើសប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសណាមួយដើម្បីធ្វើការឆបោក ឬនៅតាមបណ្តាប្រទេសផ្សេងទៀត។

ប្រទេសកម្ពជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែប្រទេសកម្ពជាត្រូវបានជ្រើសរើសជាគោលដៅមួយក្នុងចំណោមប្រេសផ្សេងទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។ បណ្តាឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីធ្វើជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅលើជនរងគ្រោះនៅក្រៅប្រទេសរួមទាំងប្រជាជនកម្ពុជាផងដែរ។ ផលប៉ះពាល់អវិជ្ជមានបានកើតឡើងលើគ្រប់វិស័យទាំងលើផ្នែកសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងកេរ្តិ៍ឈ្មោះមុខមាត់ សេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ។គោលដៅប្រព្រឹត្តប្រតិបត្តិការឆបោកតាមបច្ចេកវិទ្យាមកពីទីកន្លែងផ្សេងៗគ្នា ផលប៉ះពាល់ទាំងអស់នេះត្រូវបានធ្លាក់មកលើប្រទេសកម្ពុជាដែលជាប្រទេសរងគ្រោះ។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបន្តថា នៅក្នុងបរិបទបច្ចុប្បន្ន បរិយាកាសសន្តិសុខ អន្តរជាតិកាន់តែមានភាពស្មុគស្មាញ ងាយរងគ្រោះ ប្រែប្រួលលឿន ផ្សារភ្ជាប់គ្នា និងពិបាកព្យាករណ៍ទុក កាន់តែខ្លាំងឡើងៗ។ នៅក្នុងនោះ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាការគំរាមកំហែងសន្តិសុខ មិនមែនជាប្រពៃណី ដែលបានវិវត្តប្រែក្លាយទៅជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ។ បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ លែងជាហេតុការណ៍កើតឡើងដាច់ដោយឡែកទៀតហើយ ប៉ុន្តែជាផ្នែក មួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូលាយ ដែលប្រទាក់ក្រឡាជាញឹកញាប់ជាមួយបទល្មើសផ្សេងទៀត ជាអាទិ៍ ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការសម្អាតប្រាក់ និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង។ បញ្ហាទាំងនេះ សុទ្ធសឹងតែមានលក្ខណៈឆ្លងដែន វិវត្តយ៉ាងរហ័ស និងលើសពី សមត្ថភាពរបស់រដ្ឋណាមួយក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯង។

ឯកឧត្តមបន្តថា ដោយមើលឃើញបញ្ហាដូចបានរៀបរាប់ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងម្ចាស់ការក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ ដោយមាន ការចូលរួមសហការគាំទ្រពីអង្គការអន្តរជាតិជាដៃគូ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាល និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការ លើកលែង និងមិនរាថយ ព្រមទាំងការបើកចំហរកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការចែករំលែកព័ត៌មាន គាំទ្រការស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច័្ចយ និងកសាងសមត្ថភាព ព្រមទាំងការទទួលយកពលរដ្ឋខ្លួនត្រលប់ទៅវិញ។ សម្រាប់សន្និសីទនេះ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណ ការចូលរួមសហការគាំទ្រ របស់អង្គការអន្តរជាតិចំនួន ៣ រួមមាន៖ អង្គការនគរបាល ព្រហ្មទណ្ឌអន្តរជាតិ (INTERPOL), ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិង ឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក (UNODC-ROSEAP) និង មជ្ឈមណ្ឌលសហប្រតិបត្តិការ សន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ព្រមទាំង ការចូលរួមពីប្រតិភូនៃបណ្តាប្រទេសចំនួន ២៧ អង្គការអន្តរជាតិចំនួន ៦ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥០០ នាក់៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា