មនុស្សយន្តមានរូបរាងដូចមនុស្សស្រូបទាញលុយវិនិយោគរាប់ពាន់លានដុល្លារ ទោះបីការលក់បានត្រឹម ៧,០០០ គ្រឿងទូទាំងពិភពលោកកាលពីឆ្នាំមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មនុស្សយន្តមានរូបរាងដូចមនុស្សស្រូបទាញលុយវិនិយោគរាប់ពាន់លានដុល្លារ ទោះបីការលក់បានត្រឹម ៧,០០០ គ្រឿងទូទាំងពិភពលោកកាលពីឆ្នាំមុន

មនុស្សយន្តមានរូបរាងដូចមនុស្សស្រូបទាញលុយវិនិយោគរាប់ពាន់លានដុល្លារ ទោះបីការលក់បានត្រឹម ៧,០០០ គ្រឿងទូទាំងពិភពលោកកាលពីឆ្នាំមុន

អន្តរជាតិ ៖ មនុស្សយន្តមានរូបរាងដូចមនុស្ស ត្រូវបានគេមើលឃើញថា កំពុងស្រូបទាញទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារ បើទោះបីជាពួកវាត្រូវបានលក់ចេញបានត្រឹមតែ ៧,០០០ គ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មវិជ្ជាជីវៈក៏ដោយ។

បើតាមទិន្នន័យរបស់សហព័ន្ធមនុស្សយន្តអន្តរជាតិ ហៅកាត់ IFR, តួលេខនេះ មានទំហំតិចតួចប៉ុណ្ណោះ បើធៀបនឹងមនុស្សយន្តឧស្សាហកម្មធម្មតាប្រហែល ៥៤២,០០០ គ្រឿង ដែលត្រូវបានដំឡើងក្នុងឆ្នាំ ២០២៤ និងមនុស្សយន្តសេវាកម្មប្រមាណ ១៩៩,០០០ គ្រឿង ដែលបានលក់ចេញក្នុងឆ្នាំ ២០២៤។

បើតាម Straits Times, មនុស្សយន្តមានរូបរាងមិនដូចមនុស្សទាំងនោះ ត្រូវបានទិញប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូន អាជីវកម្មសណ្ឋាគារ និងបដិសណ្ឋារកិច្ច ព្រមទាំងផ្នែកអនាម័យ។

អ្នកស្រី Susanne Bieller អគ្គលេខាធិការនៃសហព័ន្ធមនុស្សយន្តអន្តរជាតិ IFR និយាយថា ចំនួនមនុស្សយន្តមានរូបរាងដូចមនុស្សដែលត្រូវបានលក់ចេញ នៅតែមាន “កម្រិតទាបខ្លាំង” បើធៀបនឹងមនុស្សយន្តដទៃទៀតនៅទូទាំងពិភពលោក។

អ្នកស្រីអះអាងថា ក្នុងចំណោមមនុស្សយន្តមានរូបរាងដូចមនុស្សដែលត្រូវបានលក់ក្នុងឆ្នាំ ២០២៥ ភាគច្រើនមិនទាន់បានបំពេញការងារផ្នែកផលិតកម្មនៅឡើយទេ ប៉ុន្តែពួកវាត្រូវបានទិញដោយគ្រឹះស្ថានស្រាវជ្រាវ ឬក្រុមហ៊ុននានា ដើម្បីប្រើប្រាស់ក្នុងការបង្កើតទិន្នន័យសម្រាប់កែលម្អគំរូបញ្ញាសិប្បនិម្មិត (AI)។

អ្នកស្រីបន្ថែមថា ក្រុមហ៊ុនផលិតរថយន្ត ដែលជាអ្នកចាប់ផ្តើមប្រើប្រាស់មនុស្សយន្តមានរូបរាងដូចមនុស្សមុនគេ កំពុងសាកល្បងប្រើប្រាស់មនុស្សយន្តប្រភេទនេះនៅក្នុងរោងចក្ររបស់ពួកគេ ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះ។

យោងតាមការប៉ាន់ស្មានរបស់ធនាគារស្រាវជ្រាវសកលអាមេរិក ឬ Bank of America Global Research, មនុស្សយន្តមានរូបរាងដូចមនុស្សចំនួន ៩០.០០០ គ្រឿង ត្រូវបានរំពឹងថា នឹងត្រូវលក់ចេញនៅក្នុងឆ្នាំ ២០២៦នេះ ហើយ ១,២ លានគ្រឿងនៅត្រឹមឆ្នាំ ២០៣០។

ក្នុងនោះ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី គឺជាទីផ្សារធំបំផុតរបស់ពិភពលោក សម្រាប់ខ្សែសង្វាក់ផលិតកម្មផលិតមនុស្សយន្តមានរូបរាងដូចមនុស្ស៕

ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា