នៅឯ UN មេដឹកនាំស្តីទី វេណេស៊ុយអេឡា អរគុណលោក ត្រាំ ចំពោះការស្តារទំនាក់ទំនងការទូតឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នៅឯ UN មេដឹកនាំស្តីទី វេណេស៊ុយអេឡា អរគុណលោក ត្រាំ ចំពោះការស្តារទំនាក់ទំនងការទូតឡើងវិញ

នៅឯ UN មេដឹកនាំស្តីទី វេណេស៊ុយអេឡា អរគុណលោក ត្រាំ ចំពោះការស្តារទំនាក់ទំនងការទូតឡើងវិញ

អ.ស.ប ៖ ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃពុធ បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯអង្គការសហប្រជាជាតិ ចំពោះការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ។

ការថ្លែងនេះ បានធ្វើឡើង បន្ទាប់ពីប៉ុន្មានម៉ោង ដែលលោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា បានជួបពិភាក្សាជាមួយ លោក ដូណាល់ ត្រាំ។

នេះគឺជាជំនួបលើកដំបូងរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោកស្រី Rodriguez បានឡើងកាន់អំណាច ក្រោយការដួលរលំ និងការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro ព្រមទាំងភរិយារបស់លោក នៅក្នុងប្រទេសវេណេស៊ុយអេឡា អំឡុងពេលប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ។

លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះ «ឆន្ទៈក្នុងការចាប់ផ្តើមឡើងវិញនូវផ្លូវនៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ» ជាមួយប្រទេសនៅអាមេរិកឡាទីនមួយនេះ។

បើតាម US News, លោកស្រី Rodríguez បានឡើងកាន់តំណែង បន្ទាប់ពីការវាយឆ្មក់ដោយយោធាអាមេរិកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីខែមករា ឆ្នាំ២០២៦ ដែលបានចាប់ខ្លួនមេដឹកនាំ Nicolas Maduro និង បាននាំយករូបលោក ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់សហរដ្ឋអាមេរិក ដោយប្រមុខរដ្ឋវេណេស៊ុយអេឡា ចាប់តាំងពីឆ្នាំ២០១៨ ពោលគឺជាឆ្នាំដែល លោក Nicolas Maduro ធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់។

បច្ចុប្បន្ននេះ លោក Nicolas Maduro កំពុងត្រូវបានឃុំខ្លួននៅទីតាំងមួយ ដែលមានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីទីស្នាក់ការកណ្តាលរបស់អង្គការនេះ ខណៈដែលរូបលោកកំពុងរង់ចាំការកាត់ក្តី៕

ប្រភព ៖ AFP _ usnews, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា