លោក Zelensky ថា លោក Trump បង្ហាញសញ្ញាវិជ្ជមានលើការផ្តល់អាជ្ញាបណ្ណផលិតមីស៊ីលសំណាញ់មេឃដល់ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ថា លោក Trump បង្ហាញសញ្ញាវិជ្ជមានលើការផ្តល់អាជ្ញាបណ្ណផលិតមីស៊ីលសំណាញ់មេឃដល់ អ៊ុយក្រែន

លោក Zelensky ថា លោក Trump បង្ហាញសញ្ញាវិជ្ជមានលើការផ្តល់អាជ្ញាបណ្ណផលិតមីស៊ីលសំណាញ់មេឃដល់ អ៊ុយក្រែន

ញូវយ៉ក ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញសញ្ញាវិជ្ជមាន ចំពោះការផ្តល់អាជ្ញាបណ្ណផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីពង្រឹងប្រព័ន្ធខែលការពារដែនអាកាស។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រាប់អ្នកសារព័ត៌មានក្រោយជួបជាមួយលោកប្រធានាធិបតី ត្រាំ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃ អង្គារ ថា ការផ្តល់អាជ្ញាបណ្ណផលិតមីស៊ីលស្ទាក់ចាប់ គឺជាប្រធានបទសំខាន់នៃកិច្ចប្រជុំនោះ ហើយលោកបានស្នើឱ្យលោក ត្រាំ ជួយជំរុញដំណើរការនេះឱ្យកាន់តែឆាប់រហ័ស។

បើតាម NHK, លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា លោកមានទស្សនៈវិជ្ជមានចំពោះបញ្ហាអាជ្ញាបណ្ណផលិតមីស៊ីលស្ទាក់ចាប់នេះ ហើយអ៊ុយក្រែននឹងចាប់ផ្តើមគម្រោងនេះ។

យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានទទួលស្គាល់ផងដែរថា លោកមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើនឹងត្រូវចំណាយពេលមួយឆ្នាំ ឬយូរជាងនេះ ដើម្បីសម្រេចកិច្ចការនេះ។

ទន្ទឹមគ្នា លោក ហ្សេលេនស្គី ដែលមានវ័យ៤៨ឆ្នាំរូបនេះ ក៏បានអះអាងដែរថា លោកត្រៀមខ្លួនរួចរាល់ ក្នុងការជួបទល់មុខផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើលោក ត្រាំ រៀបចំកិច្ចប្រជុំត្រីភាគីមួយ ដើម្បីឱ្យមេដឹកនាំទាំងបី អាចព្យាយាមបញ្ចប់សង្គ្រាមជាផ្លូវការ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា