ឯកឧត្តម ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម”

ឯកឧត្តម ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម”

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម” ដោយមានការចូលរួមពីតំណាង ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរពេទ្យកាល់ម៉ែត អគ្គស្នងការដ្ឋាននគរបាលជាតិ កាកបាទក្រហមកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ អង្គការ KAMRISE និង CAMSAFE ព្រមទាំងគណៈប្រតិភូមកពីសហរដ្ឋអាមេរិក សរុបប្រមាណ ៨០នាក់ នៅទីស្តីការ ក.ប.ទ.។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) ចែករំលែកឧត្តម្មានុវត្តន៍ និងការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម យន្តការ និងប្រតិបត្តិការមជ្ឈមណ្ឌលឆ្លើយតបសេវាគ្រាអាសន្ន (២) សិក្សាស្វែងយល់ពីបទពិសោធ និងបញ្ហាប្រឈមនៃការអនុវត្តការឆ្លើយតបសេវាគ្រាអាសន្ននាពេលបច្ចុប្បន្នរបស់ភ្នាក់ងារឆ្លើយតបនានា និង (៣) ស្វែងរកធាតុចូលពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការសិក្សានិងរៀបចំបទដ្ឋានគតិយុត្ត ព្រមទាំងការផ្តល់អនុសាសន៍សមស្របសម្រាប់ការបង្កើតប្រព័ន្ធទូរសព្ទគ្រាអាសន្នរួមនៅកម្ពុជា។

បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម សម្រាប់បម្រើដល់សាធារណជនទូទាំងប្រទេសនៅឡើយទេ។ យោងតាមទិន្នន័យពី និយ័តករទូរគមនាគមន៍កម្ពុជា បច្ចុប្បន្នមានលេខទូរសព្ទគ្រាអាសន្នចំនួន ៣ ត្រូវបានដាក់ឱ្យដំណើរការដាច់ដោយឡែកពីគ្នា (១១៥,១១៧,១១៨,១១៩) និងមានលេខទូរសព្ទបន្ទាន់ប្រមាណ ៤៧ លេខផ្សេងទៀត ត្រូវបានផ្តល់ជូនក្រសួង ស្ថាប័ន និងអង្គភាពផ្សេងៗ។ ស្ថានភាពនៃការប្រើប្រាស់លេខទូរសព្ទគ្រាអាសន្នមិនមានស្តង់ដារ និងគ្មានការសម្របសម្រួលរួមបែបនេះ បានបង្កជាបញ្ហាប្រឈមជាច្រើន រួមមាន ភាពលំបាកទាក់ទង និងច្របូកច្របល់ដល់ប្រជាពលរដ្ឋក្នុងការចងចាំលេខ មិនអាចសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធក្នុងពេលតែមួយបានរហ័សដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ដែលទាមទារការឆ្លើយតបពីឡានពេទ្យ រថយន្តពន្លត់អគ្គីភ័យ និងប៉ូលីសក្នុងពេលតែមួយជាដើម៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា