ប្រមុខកងទ័ពកម្ពុជារក្សាជំហរដដែល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងស្របតាមច្បាប់​អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខកងទ័ពកម្ពុជារក្សាជំហរដដែល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងស្របតាមច្បាប់​អន្តរជាតិ

ប្រមុខកងទ័ពកម្ពុជារក្សាជំហរដដែល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងស្របតាមច្បាប់​អន្តរជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាថ្មីថា កម្ពុជា នៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដោយមិនមានមហិច្ឆតា ឈ្លានពាន ឬធ្វើសង្គ្រាមជាមួយប្រទេសណាមួយឡើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើង បែបនេះ​ក្នុងជំនួបសំណេះសំណាលកាលពី​រសៀល​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រូវ​បញ្ចប់​​អាណត្តិ បេសកកម្មនៅកម្ពុជា។

ក្នុងជំនួបនោះឯកឧត្តមអគ្គមេបញ្ជាការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម AOT ដែលបានបំពេញភារកិច្ច​​ចុះ​សង្កេតការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយ វិជ្ជាជីវៈ អព្យាក្រឹតភាព និងតម្លាភាព។ ឯកឧត្តម​បានគូស​បញ្ជាក់ថា កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងទើបទទួលបាន សន្តិភាពពេញលេញ ២៧ឆ្នាំនេះ គឺយល់​ច្បាស់ពីតម្លៃនៃ សន្តិភាព ហើយបេសកកម្មរបស់ AOT គឺជាចំណុចប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរបស់អាស៊ាន ក្នុងការរួម​ចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ឯកឧត្តម​បានរំលេចថា បេសកកម្ម AOT គឺជាបេសកកម្មដ៏ សំខាន់មួយ ដែលបានចារទុកក្នុងប្រវត្តិសាស្ត្រអាស៊ាន ក្នុង​ការចូលរួម​ដោះស្រាយបញ្ហាជម្លោះរវាងប្រទេសសមាជិក អាស៊ានខ្លួនឯង។ ទន្ទឹមនេះ ​បេសកកម្មក៏មាន​ភាពស្មុគ​ស្មាញ និងតម្រូវ​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅទីតាំងជាក់ស្តែង៕



ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា