ទូរគមនាគមន៍កម្ពុជាអំពាវនាវឱ្យបញ្ឈប់ការនាំចូលគ្រឿងអេឡិចត្រូនិចក្លែងក្លាយ និងជជុះដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូរគមនាគមន៍កម្ពុជាអំពាវនាវឱ្យបញ្ឈប់ការនាំចូលគ្រឿងអេឡិចត្រូនិចក្លែងក្លាយ និងជជុះដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ

ទូរគមនាគមន៍កម្ពុជាអំពាវនាវឱ្យបញ្ឈប់ការនាំចូលគ្រឿងអេឡិចត្រូនិចក្លែងក្លាយ និងជជុះដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ

និយ័តករទូរគមនាគមន៍កម្ពុជាបានអំពាវនាវឱ្យក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំបន្ត បញ្ឈប់ការនាំចូល និងចែកចាយទូរស័ព្ទចល័ត ថេប្លេត កុំព្យូទ័រ វិទ្យុទាក់ទង (Walkie-Talkie) និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ផ្សេងទៀតដែលជាឧបករណ៍ក្លែងក្លាយ ឬប្រភេទមួយទឹកពីបរទេស។
 
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី២២ ខែកញ្ញា បន្ទាប់ពីនិយ័តករទូរគមនា គមន៍កម្ពុជាកត់សម្គាល់ឃើញថា បច្ចុប្បន្នមានពាណិជ្ជករមួយចំនួនបាន និងកំពុងនាំចូល ផ្គត់ផ្គង់ ចែកចាយ ផ្សព្វផ្សាយលក់ និងទទួលទិញ គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ក្លែងក្លាយ និងរបស់របរមួយទឹកខាងលើនេះពីបរទេ ស នៅលើគេហទំព័រ ឬតាម បណ្តាញ ទំនាក់ទំនង សង្គមនានា ។
 
បើតាមនិយ័តករទូរគមនាគមន៍កម្ពុជា ពាណិជ្ជករដែលនាំចូលសម្ភារៈ និងគ្រឿងអេឡិចត្រូនិចទាំងនេះពុំមានវិញ្ញាបនបត្រទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរ គម នាគមន៍ទេ ហើយក៏គ្មានវិញ្ញា បនបត្រទទួលស្គាល់ និងគ្មានលិខិតអនុញ្ញាតការនាំចូលពីនិយ័តករទូរគមនាគមន៍ជាដើមដែរ។ ទង្វើទាំងនេះគឺផ្ទុយនឹងមាត្រា ១៥ និងមាត្រា ១៦ នៃច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
 
និយ័តករទូរគមនាគមន៍សង្កត់ធ្ងន់ថា គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ក្លែងក្លាយ ឬប្រភេទមួយទឹកនាំចូលពីបរ ទេស ពិសេសទូរស័ព្ទចល័ត និងវិទ្យុទាក់ទង មានហានិភ័យខ្ពស់ចំពោះសេវាសំខាន់ៗរបស់ជាតិ ដូចជា សេ វាសុវត្ថិភាពសាធារណៈ សង្គ្រោះបន្ទាន់ សន្តិសុខជាតិ អាកាសចរណ៍ នាវាចរណ៍ និងសេវាវិទ្យុគមនា គមន៍របស់វិស័យការពារជាតិ។ មូលហេតុ គឺដោយសារឧបករណ៍អេឡិចត្រូនិចទាំងនេះ អាចត្រូវបានកែប្រែហ្វ្រេកង់វិទ្យុ កម្រិតថាមពលផ្សាយ និងលក្ខណៈបច្ចេកទេសផ្សេងៗទៀតខុសពីស្តង់ដារកំណត់មុននាំចូល មកកម្ពុជា។
 
ជាមួយគ្នានេះ គ្រឿងសម្ភារបរិក្ខារក្លែងក្លាយ និងប្រភេទមួយទឹកពីបរទេសនោះ គ្មានការ តេស្តត្រឹមត្រូវស្រ ប តាមស្តង់ដារសុវត្ថិភាព និងបច្ចេកទេស ដោយស្ថាប័នមានសមត្ថកិច្ចនោះទេ។ ដូចនេះ វាអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ដោយសារកង្វះសុវត្ថិភាពថ្ម និងប្រព័ន្ធសាកថ្ម កង្វះសុវត្ថិភាពផ្នែកអគ្គិសនី និងការឡើងកម្តៅខ្លាំងដែលបង្កជាអគ្គិភ័យ។ ម្យ៉ាងទៀត កម្រិតនៃការសាយភាពដែនអេឡិចត្រូនិចម៉ាញ៉េទិកលើសស្តង់ដារកំណត់អាចបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ប៉ះពាល់ដល់បរិស្ថាន បង្កការខាត់បង់ពេលវេលា និង ប្រាក់ ហើយវាក៏បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផងដែរ។
ជាងនេះទៅទៀត និយ័តករទូរគមនាគមន៍កម្ពុជាគូសបញ្ជាក់ថា គ្រឿងសម្ភារទាំងនេះ ក៏ត្រូវបាន យកទៅ ប្រើប្រាស់ សម្រាប់ សកម្មភាពឆបោកអនឡាញផថដែរ។
 
ក្នុងន័យនេះ និយ័តករទូរគមនាគមន៍កម្ពុជា ណែនាំក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំ ឲ្យស្វះស្វែងបំពេញភាពស្របច្បាប់ ដើម្បីជៀសវាងចំណាត់ការធ្ងន់ធ្ងរ ដូចជារឹបអូសគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ខុសច្បាប់ទាំងនោះ ផាកពិន័យ បិទគេហទំព័រផ្សព្វផ្សាយ និងអនុវត្តច្បាប់ផ្សេងៗទៀត៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា