ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូលើ៦វិស័យអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងកុមារនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូលើ៦វិស័យអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងកុមារនៅកម្ពុជា

ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូលើ៦វិស័យអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងកុមារនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការ UNICEF ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ​បន្ថែមទៀត ដោយផ្តោតលើវិស័យអាទិភាពចំនួន ៦ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា ទារក និងកុមា​រនៅកម្ពុជា។

ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Maha Damaj តំណាងថ្មីនៃអង្គការ UNICEF ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ច​សហប្រតិបត្តិការដ៏មានសារៈសំខាន់រវាងភាគីទាំងពីរ ដែលបានចាប់ដៃគូយ៉ាងជិតស្និទ្ធតាំងពីឆ្នាំ១៩៩៣ មក។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ UNICEF ដែលតែងតែផ្តល់ជំនួយបច្ចេកទេស ថវិកា និងបរិក្ខារសុខា​ភិបាល ព្រមទាំងការគាំទ្រគម្រោងមូលនិធិអាហារូបត្ថម្ភកុមារផងដែរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្រោមកម្មវិធី UNICEF ប្រចាំកម្ពុជា (ឆ្នាំ២០២៤-២០២៨) ដោយផ្តោតលើ ៦វិស័យអាទិភាព ក្នុងនេះ ៖ទី១. អាហារូបត្ថម្ភ (SUN)គឺ ពន្លឿនការកែ​លម្អអាហារូបត្ថម្ភរបស់មាតា និងកុមារ។ទី២. សុខភាពមាតា ទារក និងកុមារដោយ ពង្រឹងសេវាថែទាំសុខភាព​នៅតំបន់ដាច់ស្រយាល ជាពិសេសខេត្ដភាគឦសាន។ទី៣ ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល DHIS2 និងប្រព័ន្ធចាក់​ថ្នាំបង្ការអេឡិចត្រូនិក។ទី៤. ស្វែងរក និងផ្តល់សេវាចាក់វ៉ាក់សាំងដល់កុមារដែលមិនទាន់បានទទួលវ៉ាក់សាំងសោះ (Zero-dose)។ទី៥. ពង្រឹងតួនាទីក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ក្នុងការផ្តល់សេវាថែទាំសុខភាពបឋម និងទី៦. រួមបញ្ចូលការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងវិស័យសុខាភិបាល និងគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ​ប្រកបដោយ​សុវត្ថិភាព៕
ដោយ៖ហេងសម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា