អាមេរិក ព្រមានថា ប្រធានាធិបតី អ៊ីរ៉ង់ ដែលចូលរួមកិច្ចប្រជុំ UN អាចគ្មានយន្តហោះជិះត្រលប់ទៅផ្ទះវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ព្រមានថា ប្រធានាធិបតី អ៊ីរ៉ង់ ដែលចូលរួមកិច្ចប្រជុំ UN អាចគ្មានយន្តហោះជិះត្រលប់ទៅផ្ទះវិញ

អាមេរិក ព្រមានថា ប្រធានាធិបតី អ៊ីរ៉ង់ ដែលចូលរួមកិច្ចប្រជុំ UN អាចគ្មានយន្តហោះជិះត្រលប់ទៅផ្ទះវិញ

អសប ៖ គណៈប្រតិភូអ៊ីរ៉ង់ដែលកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំងលោកប្រធានាធិបតី Massoud Pezeshkian ផងនោះអាចនឹងមិនមានយន្តហោះធ្វើដំណើរត្រលប់ទៅកាន់មាតុប្រទេសវិញ ព្រោះតែទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន លើបណ្តាក្រុមហ៊ុនអាកាសចររបស់ទីក្រុងតេហេរ៉ង់ចាប់ផ្តើមមានប្រសិទ្ធិភាព ។ នេះបើតាមការព្រមានរបស់ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃពុធ ។

លោក Scott Bessent រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានប្រាប់បណ្តាញព័ត៌មាន Fox News ថា «អាមេរិកកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្លា ទៅលើប្រជាជនអ៊ីរ៉ង់ ក្នុងកម្រិតមួយដែលពួកគេមិនធ្លាប់ជួបប្រទះពីមុនមក ក្នុងនោះ ជើងហោះហើរចេញពីប្រទេសអ៊ីរ៉ង់ ទៅកាន់បរទេស ប្រហែលជាង ៨០ ឬ ៩០ ភាគរយ ត្រូវបានផ្អាកដំណើរការ» ។

បើតាមលោក Scott Bessent, អាមេរិកមិនប្រាកដថា តំណាងរបស់អ៊ីរ៉ង់ ដែលកំពុងមានវត្តមាននៅអង្គការសហប្រជាជាតិ នឹងអាចធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដោយរបៀបណានោះទេ»។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះបានប្រកាសអនុវត្តទណ្ឌកម្មលើផ្នែកអាកាសចរណ៍អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ច ដើម្បី ដាក់សំពាធទៅលើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យប្រទេសឥស្លាមមួយនេះចុះចាញ់ បន្ទាប់ពីមានសង្គ្រាមអស់រយៈពេលជិត ៧ ខែមកហើយ។

គណៈប្រតិភូអ៊ីរ៉ង់ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលរៀបចំឡើងរយៈពេល៥ថ្ងៃ រួមមានទាំង ប្រធានាធិបតីអ៊ីរ៉ង់ លោក Massoud Pezeshkian អមដំណើរដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ។

លោកប្រធានាធិបតី Pezeshkian ដែលបានបង្ហាញជំហរដ៏រឹងរូស និងមិនចុះចាញ់ បានថ្លែងប្រាប់ UN កាលពីថ្ងៃពុធថា ការតស៊ូរបស់ប្រជាជនអ៊ីរ៉ង់នឹងកាន់តែខ្លាំងក្លាឡើងថែមទៀត នៅពេលប្រឈមមុខនឹងការដាក់ទណ្ឌកម្ម, សម្ពាធដែលកើនឡើង និងការគំរាមកំហែងកាន់តែខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក។

ជុំវិញទណ្ឌកម្មលើផ្នែកអាកាសចរណ៍, លោក Mohsen Rezaei ប្រធានស្ថាប័នសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធ បានគំរាមចាត់វិធានការតបតចំពោះប្រទេសណាដែលអនុវត្តតាមការដាក់ទណ្ឌកម្មនោះផងដែរ ។

លោក Mohsen Rezaei បានប្រាប់ទូរទស្សន៍រដ្ឋថា «ប្រសិនបើប្រទេសណាមួយសហការ ឬចូលរួមក្នុងសកម្មភាពផ្សងព្រេងជាមួយសហរដ្ឋអាមេរិក នោះអាកាសយានដ្ឋានរបស់ប្រទេសនោះនឹងលែងអាចដំណើរការជើងហោះហើរ តែម្តង»។

បើយោងតាមទិន្នន័យតាមដានពី FlightRadar24, ទោះបីជាការដាក់ទណ្ឌកម្មថ្មីបានចូលជាធរមាន កាលពីថ្ងៃពុធ, ក៏ជើងហោះហើរមួយពីទីក្រុងតេហេរ៉ង់ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Mahan Air បានចុះចត នៅទីក្រុងក្វាងចូវ ប្រទេសចិន ។

ទីក្រុងប៉េកាំង បាននិយាយ កាលពីថ្ងៃអង្គារថា ខ្លួនប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថាវិធានការដាក់សំពាធលើអាកាសចរណ៍នេះគឺជារឿងខុសច្បាប់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា