អ្នកចូលរួមប្រជុំ UN នាំគ្នាងើបដើរចេញ ពេលលោក Netanyahu ថ្លែងសុន្ទរកថា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកចូលរួមប្រជុំ UN នាំគ្នាងើបដើរចេញ ពេលលោក Netanyahu ថ្លែងសុន្ទរកថា

អ្នកចូលរួមប្រជុំ UN នាំគ្នាងើបដើរចេញ ពេលលោក Netanyahu ថ្លែងសុន្ទរកថា


អ.ស.ប ៖ អំឡុងការថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅឯអង្គការសហប្រជាជាតិ មានអ្នកការទូតរាប់សិបនាក់មកពីជុំវិញពិភពលោកបានងើបដើរចេញពីសាលប្រជុំ។ នេះបើតាមការចេញផ្សាយ របស់កាសែតសង្ហបុរី CNA នៅថ្ងៃព្រហស្បតិ៍នេះ។
 
បើតាមប្រភព, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ​បានថ្លែងសុន្ទរកថាដ៏ក្តៅគគុកមួយនៅ UN កាលពីថ្ងៃព្រហស្បតិ៍ ​ដោយវាយប្រហារទាំងសត្រូវ និងសម្ព័ន្ធមិត្ត ហើយបានបង្កឱ្យមានភាពចលាចលនៅក្នុងសាលប្រជុំ។
 
ខណៈកំពុងប្រកួតប្រជែងយ៉ាងតឹងរ៉ឹងដើម្បីរក្សាតំណែងនៅក្នុងការបោះឆ្នោតថ្ងៃទី២៧ ខែតុលា, លោក Netanyahu បានប្រើប្រាស់វេទិកាពិភពលោកនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីវាយប្រហារគ្រប់ភាគី ចាប់តាំងពីមេដឹកនាំ អ៊ីរ៉ង់ រហូតដល់អភិបាលក្រុងញូវយ៉ក និងប្រទេស ដៃគូ ដូចជា អង់គ្លេស បារាំង និង តួកគី។
 
យ៉ាងណាមិញ អ្នកការទូតរាប់សិបនាក់មកពីជុំវិញពិភពលោកបានដើរចេញពីសាលប្រជុំ ដោយខ្លះបានស្រែកចំអក និងបង្ហាញការមិនពេញចិត្ត ខណៈដែលក្រុមការងាររបស់លោក Netanyahu បានក្រោកឈរឡើង និងទះដៃអបអរសាទរ ហើយប្រធានអង្គប្រជុំបានជំរុញភ្លាមៗ ឲ្យរកសណ្តាប់ធ្នាប់។
 
លោក Netanyahu បាននិយាយទៅកាន់អ្នកដែលកំពុងងាកខ្នងដាក់លោកថា​ «ប្រសិនបើមានអ្នកកំសាកខាងសីលធម៌ផ្សេងទៀត ដែលមិនទាន់បានចាកចេញពីសាលប្រជុំនេះ សូមធ្វើដូច្នេះឥឡូវចុះ»។
 
ជាការកត់សម្គាល់ លោកបាន​វាយប្រហារយ៉ាងខ្លាំង ទៅលើអភិបាលក្រុងញូវយ៉ក ​​ចោទប្រកាន់ថាមន្ត្រីដែលជាជនជាតិមូស្លីមរូបនេះថាមាន «អាកប្បកិរិយាប្រឆាំងនឹងជនជាតិជ្វីហ្វ»។ អភិបាលក្រុងញូវយ៉ក លោក Mamdani ធ្លាប់បានគំរាមអនុវត្តដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ​ICC​ ប្រឆាំងនឹងលោក Netanyahu។
 
​ICC​ និយាយ នៅឆ្នាំ២០២៤ថា ខ្លួនមានមូលដ្ឋានសមហេតុផលក្នុងការជឿជាក់ថា លោក Netanyahu ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម នៅ​តំបន់ហ្គាហ្សា ​ប៉ុន្តែ លោក Netanyahu បានបដិសេធការចោទប្រកាន់របស់តុលាការរហូតមក។
 
លោក Mamdani អភិបាលក្រុងញូវយ៉ក ក៏បាននិយាយឆ្លើយតបនឹងការថ្លែងសុន្ទរកថារបស់លោក Netanyahu ដែលថា មេដឹកនាំអ៊ីស្រាអែលរូបនេះបានប្រើប្រាស់សុន្ទរកថា​​ ដើម្បីនិយាយឡើងវិញនូវការកុហក​គ្មានមូលដ្ឋាន ដែលមានបំណងលាងជម្រះកំហុសនៃអំពើប្រល័យពូជសាសន៍​ ទៅលើប្រជាជនប៉ាឡេស្ទីន​៕
 
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា