អ៊ីរ៉ង់ គំរាមពង្រីកសង្គ្រាមធ្លាយដល់មហាសមុទ្រ ឥណ្ឌា បើអាមេរិកហ៊ានវាយប្រហារជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមពង្រីកសង្គ្រាមធ្លាយដល់មហាសមុទ្រ ឥណ្ឌា បើអាមេរិកហ៊ានវាយប្រហារជាថ្មី

អ៊ីរ៉ង់ គំរាមពង្រីកសង្គ្រាមធ្លាយដល់មហាសមុទ្រ ឥណ្ឌា បើអាមេរិកហ៊ានវាយប្រហារជាថ្មី

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ថា ខ្លួនអាចនឹងពង្រីកសង្គ្រាមនៅមជ្ឈិមបូព៌ា ទៅកាន់មហាសមុទ្រឥណ្ឌា ព្រមទាំងអាចហួសលើសពីនេះទៅទៀត ប្រសិនបើអាមេរិកហ៊ានតែធ្វើការវាយប្រហារមកខ្លួនជាថ្មីម្តងទៀត។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សា មេដឹកនាំកំពូល Mojtaba Khamenei ។

លោក Yahya Rahim Safavi ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយ នៅក្នុងវីដេអូមួយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់ថា «ដោយសារជម្លោះបានរីករាលដាលពីឈូងសមុទ្រពែរ្ស និង ច្រកសមុទ្រ Hormuz ទៅកាន់សមុទ្រក្រហម… នោះវាអាចទៅរួចដែលថា មានការឆ្លើយតបទៅនឹងសង្គ្រាមបន្ថែមទៀត ខណៈជួរមុខនៃការប្រយុទ្ធនឹងពង្រីកកាន់តែទូលំទូលាយ ដោយឈានទៅដល់មហាសមុទ្រឥណ្ឌា និងអាចលើសពីនេះទៅទៀត»។

បើតាម AFP, សម្រាប់ការព្រមាន កាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកដំបូងហើយដែលទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei បានលើកឡើងយ៉ាងច្បាស់លាស់អំពីមហាសមុទ្រឥណ្ឌា ដែលជាទីតាំងមូលដ្ឋានយោធាយុទ្ធសាស្ត្ររបស់អាមេរិក និង អង់គ្លេស នៅតំបន់ Diego Garcia ដែលមានចម្ងាយជិត ៤ពាន់គីឡូម៉ែត្រពីអ៊ីរ៉ង់។

ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីមន្ត្រីនៃប្រទេសគូជម្លោះទាំងពីរបានជួបពិភាក្សាគ្នាទល់មុខ ជាលើកដំបូង នៅទីក្រុងញូវយ៉ក ក្នុងសប្តាហ៍នេះ ពោលគឺស្ថិតក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីប៉ុនប៉ងបញ្ចប់ជម្លោះ ដែលអូសបន្លាយពេលជិត ៧ខែ មកនេះ។

អ៊ីរ៉ង់បានដាក់ចេញនូវលក្ខខណ្ឌរបស់ខ្លួន សម្រាប់ការបញ្ចប់សង្គ្រាម រួមទាំងការដកទណ្ឌកម្មសេដ្ឋកិច្ច ព្រមទាំង ការដោះលែងដោយគ្មានលក្ខខណ្ឌនូវទ្រព្យសម្បត្តិរបស់ខ្លួន ដែលត្រូវបានបង្កកនៅបរទេស។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ, លោក Hossein Mohebi ដែលជាអ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានលើកឡើងផងដែរអំពីការបញ្ចប់សង្គ្រាមនៅប្រទេសយេម៉ែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា