លោក Trump រៀបចំពិធីជប់លៀងអាហារពេលល្ងាចជូនលោក Xi ជាមួយមេធំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump រៀបចំពិធីជប់លៀងអាហារពេលល្ងាចជូនលោក Xi ជាមួយមេធំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក

លោក Trump រៀបចំពិធីជប់លៀងអាហារពេលល្ងាចជូនលោក Xi ជាមួយមេធំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក Donald Trump បានរៀបចំពិធីជប់លៀងអាហាសពេលល្ងាចកម្រិតប្រមុខរដ្ឋដ៏ធំមួយនៅសេតវិមាន កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីទទួលស្វាគមន៍ប្រធានាធិបតីចិន លោក Xi Jinping និងលោកជំទាវទី១ ស្ថិតក្រោមការបិទបាំងពីភាពតានតឹងខ្លាំងរវាងមហាអំណាចគូប្រជែងទាំងពីរ។

ក្នុងពិធីជប់លៀងនេះ ក៏មានការចូលរួមពីមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកជាច្រើន ដូចជាលោក Elon Musk, លោក Tim Cook, លោក Jensen Huang និងលោក Sam Altman ដែលនេះបង្ហាញថា បញ្ហាពាណិជ្ជកម្ម និងបញ្ញាសិប្បនិម្មិត (AI) គឺជាប្រធានបទសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់លោក Xi។

ថ្លែងនាឱកាសនោះ លោក Trump អះអាងថា សហរដ្ឋអាមេរិក និងចិនមានប្រព័ន្ធនយោបាយខុសគ្នា ប៉ុន្តែទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរនៅតែបន្ត។ ចំណែកលោក Xi វិញ បានអំពាវនាវឱ្យប្រទេសទាំងពីរ «រស់នៅរួមគ្នាដោយសន្តិភាព» និងដើរតួនាទីជាប្រទេសមហាអំណាចប្រកបដោយការទទួលខុសត្រូវ។

បើតាម AFP, លោកប្រធានាធិបតី Xi បានលើកឡើងពីបញ្ហាសំខាន់ៗមួយចំនួន រួមមាន បញ្ញាសិប្បនិម្មិត AI, កោះតៃវ៉ាន់ និងសង្គ្រាមអ៊ីរ៉ង់។

លោក Xi បានទទូចឱ្យមានការគ្រប់គ្រង AI ដោយមនុស្ស និងឱ្យសហរដ្ឋអាមេរិកប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះបញ្ហាតៃវ៉ាន់ ព្រមទាំងជំរុញឱ្យបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់ តាមរយៈការចរចាឱ្យបានឆាប់តាមអាចធ្វើបាន។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Xi និងជំទាវទី១ បានអញ្ជើញទៅដល់ទឹកដីនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា