លោក Trump ជំរុញលោក Zelensky ទៅជួបលោក Putin នៅរដ្ឋធានីរុស្ស៊ី ចរចាបញ្ចប់សង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ជំរុញលោក Zelensky ទៅជួបលោក Putin នៅរដ្ឋធានីរុស្ស៊ី ចរចាបញ្ចប់សង្គ្រាម

លោក Trump ជំរុញលោក Zelensky ទៅជួបលោក Putin នៅរដ្ឋធានីរុស្ស៊ី ចរចាបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសប្តាហ៍នេះ បានជំរុញជាថ្មីឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចរចាបញ្ចប់សង្គ្រាម បើទោះបីជាលោក ហ្សេលេនស្គី ធ្លាប់បដិសេធសំណើបែបនេះជាច្រើនលើកក៏ដោយ។

ការជំរុញនេះធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើឱ្យការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនដំណើរការឡើងវិញ។ យ៉ាងណា លោក ហ្សេលេនស្គី បានបដិសេធសំណើនេះ ក្នុងអំឡុងជំនួបជាមួយលោក ត្រាំ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។

ប្រភពដែលដឹងពីជំហររបស់មេដឹកនាំអ៊ុយក្រែន បានបង្ហើបប្រាប់កាសែត Bloomberg ថា លោក ហ្សេលេនស្គី មិនពេញចិត្តនឹងការលើកឡើងរបស់លោក ត្រាំ នោះទេ។

ហើយនៅពេលអ្នកសារព័ត៌មានសួរនាំថាតើលោកនឹងទៅរដ្ឋធានីមូស្គូនៅពេលណា? ភ្លាមៗ លោក ហ្សេលេនស្គី បានឆ្លើយតបដោយប្រើភាសាឌឺដងទៅវិញថា ធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូតាមមីស៊ីលរឺ! ហើយថែមទាំងបានពោលពាក្យអសុរសផងដែរ។

យ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងកាលពីថ្ងៃ សុក្រ ថា ការចរចាសន្តិភាពផ្នែកបច្ចេកទេសរវាងអ៊ុយក្រែន និងរុស្ស៊ី ទំនងជានឹងធ្វើឡើងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែសហរដ្ឋអាមេរិកមិនទាន់ស្នើកាលបរិច្ឆេទជាក់លាក់ សម្រាប់ការចរចានោះនៅឡើយទេ។

អ្វីដែលគួរឱ្យកត់សម្គាល់ ការអំពាវនាវរបស់លោក ត្រាំ ឱ្យមានជំនួបរវាងលោក ហ្សេលេនស្គី និងលោក ពូទីន នៅរដ្ឋធានីមូស្គ កើតឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រកាសថា សហរដ្ឋអាមេរិកបានអញ្ជើញលោក ពូទីន ឱ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅរដ្ឋផ្លរីដា ក្នុងខែធ្នូខាងមុខ ខណៈសំណើនេះបានបង្កឱ្យមានការរិះគន់ពីមន្ត្រីអឺរ៉ុប៕

ប្រភព ៖ Bloomberg និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា