កម្ពុជាអំពាវនាវឱ្យមានប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលកាន់តែមានយុត្តិធម៌ជាងមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអំពាវនាវឱ្យមានប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលកាន់តែមានយុត្តិធម៌ជាងមុន

កម្ពុជាអំពាវនាវឱ្យមានប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលកាន់តែមានយុត្តិធម៌ជាងមុន

ក្នុងអំឡុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសសកលលោកខាងត្បូង និងមិត្តភក្តិដែលមានទស្សនៈស្រដៀងគ្នា ដឹកនាំដោយឯកឧត្តមបណ្ឌិត S. Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា។

នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម អ៊ិន តារា បានគូសបញ្ជាក់ថា ក្នុងបរិបទដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបែកបាក់ផ្នែកសេដ្ឋកិច្ច បំណុលកើនឡើង គម្លាតនៃកាអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុនោះបណ្ដាប្រទេសសាកលលោកខាងត្បូងចាំបាច់ត្រូវមានសំឡេងដ៏មានអត្ថន័យក្នុងការកំណត់ការសម្រេចចិត្តជាសកលតាំងពីដំណាក់កាលដំបូង។

ឯកឧត្តមបានអំពាវនាវឱ្យមានប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដែលកាន់តែមានយុត្តិធម៌ជាងមុន កិច្ចសហប្រតិបត្តិការរវាងប្រទេសភាគខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យកាន់តែរឹងមាំ និងស្ថាប័នសកលដែលមានតំណាងកាន់តែទូលំទូលាយជាងមុន ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការពង្រឹងតួនាទីរបស់សកលខាងត្បូង មិនមែនជាការបង្កើតប្លុកថ្មីមួយទៀតនោះទេ ប៉ុន្តែជាការកសាងប្រព័ន្ធពហុភាគីដែលកាន់តែមានតុល្យភាពជាងមុន ដែលក្នុងនោះគ្រប់ប្រទេសទាំងអស់ មិនថាធំ ឬតូច សុទ្ធតែមានសំឡេង និងចំណែកពិតប្រាកដ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា