អ៊ីស្រាអែល ពិចារណាទិញយន្តហោះល្បាតដែនសមុទ្រ អាមេរិក ដើម្បីពង្រឹងសង្គ្រាមប្រឆាំងនាវាមុជទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ពិចារណាទិញយន្តហោះល្បាតដែនសមុទ្រ អាមេរិក ដើម្បីពង្រឹងសង្គ្រាមប្រឆាំងនាវាមុជទឹក

អ៊ីស្រាអែល ពិចារណាទិញយន្តហោះល្បាតដែនសមុទ្រ អាមេរិក ដើម្បីពង្រឹងសង្គ្រាមប្រឆាំងនាវាមុជទឹក

ហ៊្សេរុយសាឡឹម ៖ កងទ័ពជើងទឹកអ៊ីស្រាអែលកំពុងពិចារណាយ៉ាងម៉ត់ចត់ ក្នុងការបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រ Boeing P-8 Poseidon ពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពក្នុងសង្គ្រាមប្រឆាំងនាវាមុជទឹក ក៏ដូចជាពង្រីកវិសាលភាពប្រតិបត្តិការសម្ងាត់ឱ្យបានកាន់តែឆ្ងាយហួសពីព្រំដែនប្រទេស។
 
បើតាម Jerusalem Post,  យន្តហោះល្បាតដែនសមុទ្រ P-8 Poseidon អាចហោះហើរក្នុងល្បឿនប្រហែល ៨៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានមុខងារចាក់សាំងតាមអាកាស ដើម្បីបន្តបេសកកម្មរយៈពេលវែង។
 
យន្តហោះល្បាតដែនសមុទ្រនេះ រចនាឡើងបំពាក់ដោយរ៉ាដាចាប់សញ្ញាដ៏មានឥទ្ធិពល, ប្រព័ន្ធបញ្ជូនសញ្ញាសូណា និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមប្រមាញ់នាវាមុជទឹកបានយ៉ាងត្រឹមត្រូវ។
 
ចំណុចខ្លាំង គឺវាអាចពាំក្បាលគ្រាប់មីស៊ីលដ៏កំណាច Torpedoes សម្រាប់បាញ់កម្ទេចនាវាមុជទឹក ព្រមទាំងមីស៊ីលទំនើបៗផ្សេងទៀត ដើម្បីវាយប្រហារនាវាចម្បាំង និងគោលដៅសត្រូវនៅលើដៅគោក។
 
ប្រភពដដែលឱ្យដឹងថា មូលហេតុដែលអ៊ីស្រាអែលកំពុងពិចារណាបញ្ជាទិញយន្តហោះល្បាតដែនសមុទ្រ P-8 Poseidon ​គឺដោយសារតែមើលឃើញការកើនឡើងយ៉ាងគំហុក ពីវត្តមាននាវាមុជទឹករបស់បរទេស និងការគំរាមកំហែងសន្តិសុខក្នុងតំបន់សមុទ្រក្រហម ឈូងសមុទ្រពែក្ស និងសមុទ្រមេឌីទែរ៉ាណេ ជាពិសេសពីសំណាក់អ៊ីរ៉ង់ និងក្រុមហ៊ូធី។
 
ម្យ៉ាងវិញទៀត កងទ័ពជើងទឹកអ៊ីស្រាអែលក៏មានបំណងបញ្ចូលតម្រូវការទិញយន្តហោះ P-8 Poseidon ទៅក្នុងផែនការយុទ្ធសាស្ត្រសម្រាប់ទសវត្សរ៍ក្រោយ ដែលនឹងត្រូវដាក់ជូនអគ្គសេនាធិការដ្ឋានពិនិត្យនៅចុងឆ្នាំ២០២៦នេះផងដែរ។
 
ហើយប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត និងយល់ព្រមដោយរដ្ឋាភិបាលអាមេរិកនោះ អ៊ីស្រាអែលនឹងក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានសិទ្ធិដំណើរការ និងប្រើប្រាស់យន្តហោះប្រឆាំងនាវាមុជទឹកដ៏ទំនើបប្រភេទនេះ៕
 
ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា