លោក ត្រាំ ប្តូរចិត្ត ងាកមកចង់ចរចាជាមួយ អ៊ីរ៉ង់ វិញ ក្រោយបដិសេធសំណើកិច្ចព្រមព្រៀង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្តូរចិត្ត ងាកមកចង់ចរចាជាមួយ អ៊ីរ៉ង់ វិញ ក្រោយបដិសេធសំណើកិច្ចព្រមព្រៀង

លោក ត្រាំ ប្តូរចិត្ត ងាកមកចង់ចរចាជាមួយ អ៊ីរ៉ង់ វិញ ក្រោយបដិសេធសំណើកិច្ចព្រមព្រៀង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានថ្លែងរំពឹងថា នឹងមានការចរចាថ្មីជាមួយអ៊ីរ៉ង់ ទោះបីជាមេដឹកនាំរូបនេះ ទើបតែទាត់ចោលសំណើកិច្ចព្រមព្រៀងរបស់ទីក្រុងតេហេរ៉ង់ក៏ដោយ។

លោក Trump បានប្រាប់សារព័ត៌មាន Axios ដោយជឿជាក់ថា ការចរចាជាមួយអ៊ីរ៉ង់នឹងចាប់ផ្តើមឡើងវិញ នៅសប្តាហ៍នេះ ទោះបីជាលោកបានបដិសេធសំណើបទឈប់បាញ់ដែលស្នើឡើងដោយអ៊ីរ៉ង់ក៏ដោយ។

បើតាម AFP, មន្ត្រីអ៊ីរ៉ង់បាននាំយកផែនការមួយ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលស្នើឱ្យមានបទឈប់បាញ់ រយៈពេល ៧ ថ្ងៃ ហើយបន្ទាប់មក នឹងបើកផ្លូវដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រ Hormuz ឡើងវិញ។ ភ្លាមៗលោក Trump បានបដិសេធផែនការនេះ ហើយធ្លាប់បានពិចារណាអំពីការបន្តការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅលើគោលដៅនានារបស់អ៊ីរ៉ង់។

ប៉ុន្តែ ដោយហាក់បានបន្ទន់ឥរិយាបថបន្តិចវិញ, មេដឹកនាំវ័យ៨០ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន Axios ថា លោករំពឹងថា ការចរចានឹងចាប់ផ្តើមឡើងវិញ។

លោក ត្រាំ រៀបរាប់ថា «ពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយ ប៉ុន្តែ វាមិនមែនជាកិច្ចព្រមព្រៀងដែលខ្ញុំចង់ធ្វើនោះទេ។ វាជាអ្វីដែលយើងប្រហែលជាអាចយល់ព្រមបាន កាលពីមួយឆ្នាំមុន»។

លោកបាននិយាយ នៅក្នុងបទសម្ភាសន៍ដែលបានចុះផ្សាយ កាលពីថ្ងៃទី២៧ ខែកញ្ញាថា «ពួកគេបានវាយតម្លៃស្ថានភាពខុស ហើយធ្វើលើសពីដែនកំណត់ដែលខ្លួនមាន»។

ដោយដកស្រង់សម្តីប្រភព ដែលដឹងពីវឌ្ឍនភាពចុងក្រោយនេះ, សារព័ត៌មាន Axios បានរាយការណ៍ថា ការចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេង់ អាចនឹងកើតឡើង នៅថ្ងៃចន្ទនេះ។

កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់នៅតែប្រកាន់ខ្ជាប់នូវលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលធ្វើឱ្យស្ថានភាពនៅតំបន់ឈូងសមុទ្រនៃជម្លោះនៅមជ្ឈិមបូព៌ាជាប់គាំង ខណៈដែលការប្រយុទ្ធគ្នានៅតែបន្តយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសយេម៉ែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា