សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឃើញមានអភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

គ្រោះទឹកជំនន់ គិតត្រឹមថ្ងៃទី៨-២៧ ខែកញ្ញា ឆ្នាំ២០២៦ មានខេត្តចំនួន ១០ បានរងផលប៉ពាល់ដោយគ្រោះតឹកជំនន់ និងមានប្រជាពលរដ្ឋជិត ៤ពាន់គ្រួសារជម្លៀសពីតំបន់ដែលរងគ្រោះ និងដំណាំត្រូវជិត ៥ម៉ឺនហិកតា។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ស្ថានភាពគ្រោះទឹកជំនន់ គិតត្រឹមថ្ងៃទី៨-២៧ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង ០៥៖០០នាទីល្ងាច)៖
១. បូកសរុបផលប៉ះពាល់ទូទាំងប្រទេស៖
-មូលដ្ឋានប៉ះពាល់ចំនួន ១០ខេត្ត (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ, ឧត្តរមានជ័យ) ស្មើ ៥២ក្រុង-ស្រុក
-ប្រជាពលរដ្ឋ៖ ៤៤,៨៨៩ គ្រួសារ (កើន ១៩,៣២៨ គ្រួសារ)
-ផ្ទះ៖ ៤០,៣៨៤ ខ្នង
-ជម្លៀស៖ ៣,៦៨៥ គ្រួសារ
-ស្រូវ៖ ៤៩,៩២៥ ហិកតា
២. ការអន្តរាគមន៍៖ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស គ.ជ.គ.ម. បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ដែលប៉ះពាល់ជាងគេ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ៏យ និងសៀមរាប។
-រដ្ឋបាលខេត្ត មានភាពម្ចាស់ការក្នុងការដោះស្រាយ និងជម្លៀសប្រជាពលរដ្ឋពីតំបន់ដែលរងគ្រោះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ផលប៉ះពាល់លើប្រជាពលរដ្ឋ កើនឡើងប្រមាណ ១៩,៣២៨ គ្រួសារ ធៀបម្សិលម៉ិញ (កើនភាគច្រើនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប)

-ទឹកទន្លេមេគង្គនៅស្ថានីយសំខាន់ៗភាគច្រើននៅក្រោមកម្រិតប្រុងប្រយ័ត្ន និងមាននិន្នាការស្រកចុះ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា