រុស្ស៊ី ថា សង្គ្រាមជាមួយ អ៊ុយក្រែន ត្រូវចប់យូរហើយ តែ អឺរ៉ុប ជាអ្នកបង្ខាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា សង្គ្រាមជាមួយ អ៊ុយក្រែន ត្រូវចប់យូរហើយ តែ អឺរ៉ុប ជាអ្នកបង្ខាំង

រុស្ស៊ី ថា សង្គ្រាមជាមួយ អ៊ុយក្រែន ត្រូវចប់យូរហើយ តែ អឺរ៉ុប ជាអ្នកបង្ខាំង

មូស្គូ ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃអាទិត្យបានចោទប្រកាន់បណ្ដាប្រទេសអឺរ៉ុបនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិថា គឺជាអ្នកបង្ខាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។

ការចោទប្រកាន់នេះកើតឡើង ខណៈដែលរុស្ស៊ី និងអ៊ុយក្រែនបានបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សច្រើនបំផុត ចាប់តាំងពីផ្ទុះសង្គ្រាមនាឆ្នាំ ២០២២ មក ។

បើតាម CBS News, លោក Sergei Lavrov សង្កត់ធ្ងន់ថា បណ្តាប្រទេសអឺរ៉ុបកំពុងព្យាយាមបំផ្លាញឱកាសចរចា ដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងមានចំណាប់អារម្មណ៍ចង់សម្របសម្រួល ។

យ៉ាងណា ជើងខ្លាំងការទូតចាស់វស្សារូបនេះ អះអាងថា ទោះបីអឺរ៉ុបព្យាយាមធ្វើបែបនេះក៏ដោយ ក៏ទីក្រុងមូស្គូនឹងព្យាយាមសម្រេចឱ្យខានតែបាន នូវគោលដៅ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន ដើម្បីលុបបំបាត់ការគំរាមកំហែងចំពោះសន្តិសុខរុស្ស៊ី ព្រមទាំងនាំយកសន្តិភាពត្រឡប់មកវិញផងដែរ ។

មកទល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនទាន់អាចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់អចិន្ត្រៃយ៍ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ។

ប៉ុន្តែលោក Trump កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន បានសង្ឃឹមយ៉ាងមុតមាំថា រូបលោកចង់ឃើញមេដឹកនាំទាំងពីរ គឺលោក Zelensky នឹង លោក Putin អាចឈានដល់ការចុះសម្រុងគ្នាលើកិច្ចព្រមព្រៀងមួយ មុនពេលរដូវរងាដ៏អាក្រក់ចូលមកដល់ ៕

ប្រភព ៖ CBS News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា