អាមេរិក និង អ៊ីរ៉ង់ ជួបដាច់ដោយឡែកជាមួយអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម ក្នុងសប្តាហ៍នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និង អ៊ីរ៉ង់ ជួបដាច់ដោយឡែកជាមួយអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម ក្នុងសប្តាហ៍នេះ

អាមេរិក និង អ៊ីរ៉ង់ ជួបដាច់ដោយឡែកជាមួយអ្នកសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម ក្នុងសប្តាហ៍នេះ

ញូវយ៉ក ៖ ភាគីសម្របសម្រួលមកពីប្រទេសកាតាបាននិងកំពុងបើកកិច្ចពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅទីក្រុងញូវយ៉ក និង ជាមួយភាគីអាមេរិក នៅថ្ងៃចន្ទ ឬ ថ្ងៃអង្គារ សប្តាហ៍នេះ ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បីឈានទៅបិទបញ្ចប់សង្គ្រាម។ នេះបើតាមការអះអាងរបស់មន្ត្រីផ្លូវការម្នាក់ ដែលបានដឹងពីដំណើរការចរចា ចេញផ្សាយដោយសារព័ត៌មាន straitstimes។

មន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា កិច្ចពិភាក្សាទាំងនេះត្រូវបានគេរំពឹងថា នឹងផ្តោតលើកំណែនៃសំណើ រយៈពេល ៧ ថ្ងៃ ដែលអ៊ីរ៉ង់បានដាក់ជូន កាលពីសប្តាហ៍មុន នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។

ទីភ្នាក់ងារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស លោក Araqchi ដែលបន្តស្នាក់នៅទីក្រុងញូវយ៉កបន្ទាប់ពីបានចូលរួមកិច្ចប្រជុំមហាសន្និបាត ត្រូវជួបជាមួយភាគីសម្របសម្រួល នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃចន្ទ ម៉ោងក្នុងតំបន់។ ប្រភពបន្ថែមថា ភាគីទាំងពីរនឹង “ពិនិត្យមើលសំណើ និងទស្សនៈចុងក្រោយទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន”។

ផែនការរយៈពេល ៧ ថ្ងៃ របស់អ៊ីរ៉ង់ រួមមានការបញ្ចប់រាល់អរិភាពនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ ,ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់រាប់ពាន់លានដុល្លារដែលត្រូវបានបង្កក, បញ្ចប់ការដាក់ទណ្ឌកម្មលើប្រេងរបស់អ៊ីរ៉ង់ ព្រមទាំង ដកការបិទផ្លូវសមុទ្ររបស់អាមេរិកនៅតាមកំពង់ផែរបស់អ៊ីរ៉ង់។

បន្ទាប់មក ទីក្រុងតេហេរ៉ង់នឹងអនុញ្ញាតឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយភាគីទាំងពីរក៏នឹងបន្តកិច្ចពិភាក្សាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់និយាយកាលពីថ្ងៃសៅរ៍ថា លោកបានបដិសេធសំណើរបស់អ៊ីរ៉ង់ ប៉ុន្តែ លោកក៏បានប្រាប់សារព័ត៌មាន Axios នៅថ្ងៃអាទិត្យវិញថា លោករំពឹងថា អ្នកចរចារបស់អាមេរិកនឹងចូលរួមក្នុងកិច្ចពិភាក្សាបន្ថែមទៀតនៅសប្តាហ៍នេះ។

លោក Abbas Araqchi បាននិយាយ កាលពីថ្ងៃអាទិត្យដែរថា «ភាគីសម្របសម្រួលមិនទាន់បានបញ្ជូនការប លក្ខខណ្ឌរបស់យើងដែលមានភាពច្បាស់លាស់ ហើយរាល់ចំណាត់ការឆ្ពោះទៅរកការបើកច្រកសមុទ្រហ័រមូស ឡើងវិញ គឺអាស្រ័យលើការបំពេញតាមលក្ខខណ្ឌទាំងនេះ»។

ប្រមុខការទូតអ៊ីរ៉ង់រូបនេះបានបន្ថែមថា មានតែដំណោះស្រាយតាមរយៈការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយភាពជាប់គាំងនេះបាន៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា