លោក Trump ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្ម អ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពក្នុងកិច្ចចរចានុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្ម អ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពក្នុងកិច្ចចរចានុយក្លេអ៊ែរ

លោក Trump ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្ម អ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពក្នុងកិច្ចចរចានុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលរបាយការណ៍ចេញផ្សាយកាលពីថ្ងៃ ចន្ទ ដែលថា រូបលោកបានសម្តែងឆន្ទៈបន្ធូរបន្ថយទណ្ឌកម្ម និងការដោះលែងមូលនិធិដែលត្រូវបានបង្កកឱ្យទៅប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពជាក់ស្តែងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ។
 
ការបដិសេធនេះកើតឡើង បន្ទាប់ពីមន្ត្រីអាមេរិកម្នាក់បានប្រាប់កាសែត Jerusalem Post ថា លោកប្រធានាធិបតី ត្រាំ មានឆន្ទៈបន្ធូរបន្ថយសម្ពាធមួយចំនួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ហើយថា ការចរចាដោយប្រយោលរវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តប្រព្រឹត្តទៅក្នុងបរិយាកាសវិជ្ជមាន និងប្រកបដោយការស្ថាបនា។
 
យ៉ាងណាមិញ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា សារព័ត៌មាន Axios ដែលទើបតែបានចេញផ្សាយអត្ថបទមួយថា លោក “ត្រាំ” បានផ្តល់ការសម្រាលទណ្ឌកម្ម និងដោះលែងមូលនិធិដែលត្រូវបានបង្កកឱ្យទៅអ៊ីរ៉ង់ ជា “រឿងមិនពិតនោះទេ”… ខ្ញុំមិនបានផ្តល់អ្វីឱ្យពួកគេទាល់តែសោះ។
 
ក្រៅពីច្រានចោលសេចក្តីរាយការណ៍នេះ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបដិសេធសំណើរបស់អ៊ីរ៉ង់ ដែលបញ្ជូនតាមរយៈប្រទេសកាតា ដែលស្នើឱ្យបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ ក្នុងរយៈពេលមួយសប្តាហ៍ ជាថ្នូរនឹងការដកការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែរបស់អ៊ីរ៉ង់។
 
គួរបញ្ជាក់ថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានចូលដល់ខែទី ៧ ហើយ ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក និងក្នុងសហរដ្ឋអាមេរិកកើនឡើងយ៉ាងគំហុក។
 
ប៉ុន្តែលោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានអះអាងកាលពីថ្ងៃ អាទិត្យ ថា ភ្លើងសង្គ្រាមជាមួយអ៊ីរ៉ង់នឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយសហរដ្ឋអាមេរិក គឺជាអ្នកទទួលបានជ័យជម្នះក្នុងជម្លោះដ៏ធំនៅមជ្ឈិមបូព៌ាមួយនេះ៕
 
ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា