ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម សន្និសីទអនុវត្តច្បាប់អាស៊ាន នៅវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម សន្និសីទអនុវត្តច្បាប់អាស៊ាន នៅវៀតណាម

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម សន្និសីទអនុវត្តច្បាប់អាស៊ាន នៅវៀតណាម

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋ​សង្គមនិយម វៀតណាម និងដោយទទួលបានការអនុញ្ញាតពី ឲសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួម «សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិ ការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀត ណាម។ នេះបើយោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ។
 
អាន៖សេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ បានឱ្យដឹងថា សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិ​ការ​ក្នុង​ការបង្ក្រាបជនល្មើសរត់គេចខ្លួនអន្តរជាតិ ត្រូវបានរៀបចំឡើងក្នុង ក្របខ័ណ្ឌអាស៊ាន ដោយក្រសួងនគរ​បាល​វៀតណាម ក្នុងគោល បំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជា សមាជិក លើការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ដើម្បីបង្ក្រាប និងតាមចាប់ខ្លួនជនល្មើសដែលបានគេចខ្លួនពីប្រទេសមួយ ទៅប្រទេសមួយ​ទៀតនៅក្នុងតំបន់។
 
ក្នុងសន្និសីទអន្តរជាតិនាទីក្រុងហាណូយដដែល តំណាងជាន់ខ្ពស់នៃ បណ្តាប្រទេសសមាជិកអាស៊ាន ក៏នឹងធ្វើការពិភាក្សា​ផ្លាស់ប្តូរបទ​ពិសោធន៍ និងឧត្តមានុវត្តន៍រវាងគ្នានិងគ្នា ក្នុងគោលដៅរួមចំណែកថែ រក្សាសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់​សាធារណៈនៅក្នុងសហគមន៍ អាស៊ានទាំងមូលឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា