លោក ត្រាំ ហៅ លោក គីម ជុងអ៊ុន «ពួកម៉ាក» ពេលអ្នកកាសែតសួរថាហេតុអ្វីកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរបាន តែ អ៊ីរ៉ង់មិនអាច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ហៅ លោក គីម ជុងអ៊ុន «ពួកម៉ាក» ពេលអ្នកកាសែតសួរថាហេតុអ្វីកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរបាន តែ អ៊ីរ៉ង់មិនអាច

លោក ត្រាំ ហៅ លោក គីម ជុងអ៊ុន «ពួកម៉ាក» ពេលអ្នកកាសែតសួរថាហេតុអ្វីកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរបាន តែ អ៊ីរ៉ង់មិនអាច

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងថាជាមិត្តភក្តិដែលគោរពរាប់អានគ្នា នៅពេលដែលត្រូវបានសួរដោយអ្នកកាសែតថា ហេតុអ្វីបានជាទីក្រុងព្យុងយ៉ាង អាចមានអាវុធនុយក្លេអ៊ែរក្នុងដៃបាន តែ អ៊ីរ៉ង់ បែរជាមិនអាចមានអាវុធប្រភេទនេះ។ កាសែត Tass បានចេញផ្សាយ ការលើកឡើងយ៉ាងដូច្នេះ នៅថ្ងៃទី៣០ ខែកញ្ញា។

បើតាមប្រភព, លោក Donald Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «គាត់គឺជាមិត្តរបស់ខ្ញុំ គឺ លោក Kim Jong Un… គាត់ចូលចិត្តខ្ញុំ ហើយខ្ញុំក៏ចូលចិត្តមេដឹកនាំកូរ៉េខាងជើងរូបនេះដែរ»។

លោករៀបរាប់ទៀតថា «ដរាបណាខ្ញុំនៅទីនេះ គាត់នឹងមានសុវត្ថិភាពល្អ។ ហេតុផលនោះគឺ ព្រោះតែគាត់គោរពខ្ញុំ»។

បើតាម Tass, ទីក្រុងព្យុងយ៉ាងបានលើកឡើងម្តងហើយម្តងទៀតថា ស្ថានភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺមិនអាចត្រឡប់ក្រោយវិញបានទេ។

អំឡុងពេលធ្វើអត្ថាធិប្បាយលើកិច្ចប្រជុំរវាងប្រមុខការទូតនៃសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បាននិយាយថា កូរ៉េខាងជើងមិនមានបំណងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ទោះបីជាមានជំហរយ៉ាងណាក៏ដោយពីសំណាក់សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា