រុស្ស៊ី ជំទាស់បំណងចង់ដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ជំទាស់បំណងចង់ដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

រុស្ស៊ី ជំទាស់បំណងចង់ដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

មូស្គូ ៖ ប្រទេសរុស្ស៊ីបានចេញមុខជំទាស់ បន្ទាប់ពីភាគីអ៊ីរ៉ង់ប្រកាសចង់ដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ដោយវិមានក្រឹមឡាំងបានទទូចឱ្យទីក្រុងតេហេរ៉ង់បន្តជាសមាជិកនៃសន្ធិសញ្ញានេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា រុស្ស៊ីចាត់ទុកសន្ធិសញ្ញា NPT ជា «មូលដ្ឋានគ្រឹះ» នៃសហគមន៍អន្តរជាតិ ដែលមានគោលបំណងទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដូច្នេះទីក្រុងមូស្គូសង្ឃឹមថា ភាគីអ៊ីរ៉ង់នឹងបន្តគោរពកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាភាគីនៃសន្ធិសញ្ញានេះ។

ការអំពាវនាវរបស់រុស្ស៊ីឱ្យអ៊ីរ៉ង់បន្តជាសមាជិកនៃសន្ធិសញ្ញានេះ ធ្វើឡើងបន្ទាប់ពីអនុប្រធានសភាអ៊ីរ៉ង់ លោក Ali Nikzad បានប្រកាសប្រាប់អន្តរជាតិថា ទីក្រុងតេហេរ៉ង់កំពុងពិចារណាដកខ្លួនពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

លោក Nikzad បានប្រាប់មូលហេតុថា គឺដោយសារតែអ៊ីរ៉ង់លែងមានទំនុកចិត្តលើទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA និងលោកអគ្គនាយក Rafael Grossi ទៀតហើយ ដោយលោកបានចោទថា ការត្រួតពិនិត្យរបស់ IAEA មានកម្រិត និងរបាយការណ៍របស់ពួកគេមានលក្ខណៈអវិជ្ជមានចំពោះអ៊ីរ៉ង់។

យ៉ាងណា ភាគីរុស្ស៊ីបានចេញមុខអះអាងច្បាស់ៗថា ទោះបីប្រកាសចង់ដកខ្លួនចេញពីសន្ធិសញ្ញា NPT ក៏ដោយ អ៊ីរ៉ង់នៅតែប្តេជ្ញាចំពោះកាតព្វកិច្ចក្រោមរបបមិនរីកសាយភាយនុយក្លេអ៊ែរ ហើយបន្តអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ៕

ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា