កូរ៉េខាងជើង ព្រមាន ការបើកដៃរបស់ អាមេរិក ឱ្យ កូរ៉េខាងត្បូង សង់នាវាមុជទឹកនុយក្លេអ៊ែរ នឹងក្លាយជាការវិវត្តន៍ដ៏គ្រោះថ្នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ព្រមាន ការបើកដៃរបស់ អាមេរិក ឱ្យ កូរ៉េខាងត្បូង សង់នាវាមុជទឹកនុយក្លេអ៊ែរ នឹងក្លាយជាការវិវត្តន៍ដ៏គ្រោះថ្នាក់

កូរ៉េខាងជើង ព្រមាន ការបើកដៃរបស់ អាមេរិក ឱ្យ កូរ៉េខាងត្បូង សង់នាវាមុជទឹកនុយក្លេអ៊ែរ នឹងក្លាយជាការវិវត្តន៍ដ៏គ្រោះថ្នាក់

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានព្រមានធ្ងន់ៗថា ការបើកដៃរបស់សហរដ្ឋអាមេរិកឱ្យកូរ៉េខាងត្បូងអាចសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងក្លាយជាការវិវត្តន៍ដ៏គ្រោះថ្នាក់ ហើយអាចបង្កើនអស្ថិរភាពផ្នែកនយោបាយ និងយោធានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

បើតាមផែនការ, កូរ៉េខាងត្បូងមានបំណងដាក់ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន នៅពាក់កណ្តាលឆ្នាំ ២០៣០ខាងមុខ។

គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់កូរ៉េខាងត្បូង ក្នុងការតាមដាន និងទប់ស្កាត់ការគំរាមកំហែងពីនាវាមុជទឹក និងមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង។

តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសខ្លួន កូរ៉េខាងជើងបានរិះគន់ធ្ងន់ៗថា ការផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក តាមរយៈកិច្ចព្រមព្រៀង AUKUS និងគម្រោងស្រដៀងគ្នា អាចប៉ះពាល់ដល់របបដឹកនាំអន្តរជាតិ ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

ក្រៅពីរិះគន់ កូរ៉េខាងជើងថែមទាំងចោទប្រកាន់ថា សកម្មភាពរបស់សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានការប្រកួតប្រជែងផ្នែកយោធាកាន់តែខ្លាំងនៅក្នុងតំបន់។

ជាការឆ្លើយតប កូរ៉េខាងជើងបាននឹងកំពុងបន្តអភិវឌ្ឍគម្រោងផលិតនាវាមុជទឹកដែលខ្លួនអះអាងថា មានសមត្ថភាពដើរដោយថាមពលនុយក្លេអ៊ែរ និងអាចមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា