កងទ័ពកម្ពុជា-វៀតណាម-ឡាវធ្វើសមយុទ្ធសង្គ្រោះពេលគ្រោះមហន្តរាយរយៈពេល១៧ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងទ័ពកម្ពុជា-វៀតណាម-ឡាវធ្វើសមយុទ្ធសង្គ្រោះពេលគ្រោះមហន្តរាយរយៈពេល១៧ថ្ងៃ

កងទ័ពកម្ពុជា-វៀតណាម-ឡាវធ្វើសមយុទ្ធសង្គ្រោះពេលគ្រោះមហន្តរាយរយៈពេល១៧ថ្ងៃ


កម្ពុជាបានបញ្ជូនកងទ័ពចំនួន ៧២នាក់ទៅចូលរួមក្នុងលំហាត់សមយុទ្ធហ្វឹកហ្វឺនសង្គ្រោះពេលគ្រោះមហ​ន្ត​រាយ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ៣ប្រទេសជាប់ព្រំដែនជាមួយគ្នា គឺកម្ពុជា វៀតណាម និងឡាវ។
 
មុនពេលចាកចេញទៅវៀតណាម កងកម្លាំងទាំង៧២នាក់បានជួបសំណេះសំណាលជាមួយកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទជាមួយបណ្តាប្រទេសជាមិត្ត កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។
 
ឯកឧត្តម សៅ សុខា បានរម្លឹកដល់កងទ័ពដែលចេញទៅចូលរួមលំហាត់ហ្វឹកហ្វឺន១៧ថ្ងៃនៅវៀតណាម ត្រូវនាំយកនូវប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ទៅបង្ហាញដល់កងទ័ពជាមិត្ត ដោយបន្ថែមពីលើវិស័យរបស់កងទ័ពផងដែរ។
 
យោងតាមនាយនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ នេះមិនមែនជាលើកទី១ទេ ដែលកងយោធពលខេមរភូមិន្ទ បានចេញទៅចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម៕ សេង បារាំង AMS


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា