ADB ផ្ដល់ទុន ៦០ម៉ឺនដុល្លារដល់អាជីកម្មក្នុងស្រុកចំនួន២ ដឹកនាំដោយស្ត្រី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB ផ្ដល់ទុន ៦០ម៉ឺនដុល្លារដល់អាជីកម្មក្នុងស្រុកចំនួន២ ដឹកនាំដោយស្ត្រី

ADB ផ្ដល់ទុន ៦០ម៉ឺនដុល្លារដល់អាជីកម្មក្នុងស្រុកចំនួន២ ដឹកនាំដោយស្ត្រី


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ​​​ ដែល​ដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជួយគាំទ្រក្រុមហ៊ុនទាំងពីរជំរុញឱកាសកំណើនថ្មី និងរួម​ចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។
 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពលកំណើនលឿន។ ការវិនិយោគនេះ នឹងជួយក្រុមហ៊ុនកែច្នៃអាហារ​កម្ពុជា ឈ្មោះ សហគ្រាស សេកពីរ និង​​ក្រុមហ៊ុនកែច្នៃទឹកដោះគោ ឈ្មោះ Khmer Milky Food (KMF) ដែលដឹកនាំដោយស្ត្រី ដើម្បីពង្រីកផលិតកម្ម ពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងបង្កើតការងារ។
 
សហគ្រាស សេកពីរ គឺជាម៉ាកសញ្ញាផលិតផលកម្ពុជាដ៏លេចធ្លោមួយសម្រាប់ផលិតផលធ្វើពីម្សៅអង្ករ​ និង ជាសហគ្រាសដំបូងគេដែលផលិតមីធ្វើពីអង្ករ។ ចំណែកសហគ្រាស KMF​ ផលិត ឈីស និងយ៉ាអួ មានគុណភាពពីទឹកដោះគោមានប្រភពក្នុងស្រុក ដោយផ្តល់នូវជម្រើសថ្មី ដែលមិនបន្ថែមសារធាតុរក្សាទុកទុកឲ្យបានយូរ។​ សហគ្រាសទាំងពីរ ប្រើវត្ថុធាតុដើមភាគច្រើនដែលមានប្រភពក្នុងប្រទេសកម្ពុជា និងកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង។
 
សហគ្រាសអាជីវកម្មទាំងពីរបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ប្រភពវត្ថុធាតុដើមក្នុងស្រុក កែច្នៃផលិតផលរបស់ខ្លួនក្នុងស្រុក និងបង្កើតខ្សែច្រវាក់តម្លៃ ដែលជួយរក្សាឱកាសសេដ្ឋកិច្ច និងចំណូលឱ្យស្ថិតនៅក្នុងប្រទេស។
 
លោកស្រី Yasmin Siddiqi នាយិកា​ របស់ធនាគារ ADB យល់ឃើញថា ការផ្ដល់ឥណទានសម្រាប់សហគ្រិនស្រ្តីនៅកម្ពុជា ដោយសារ​វិស័យផលិតម្ហូបអាហាររបស់កម្ពុជា កំពុងរីកចម្រើន ជាពិសេសមានអាជីវកម្មក្នុងស្រុកថ្មីៗ ដែលកាលពីមុន កម្ពុជាបានពឹងផ្អែកទៅលើផលិតផលនាំចូល។
 
លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា ការវិនិយោគលើសហគ្រាសដែលដឹកនាំដោយស្ត្រីអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា។ តាមរយៈ ការគាំទ្រដល់កំណើនរបស់សហគ្រាសទាំងនោះ ADB កំពុងពង្រឹងវិស័យកសិពាណិជ្ជកម្ម ឱ្យមានសមត្ថភាពប្រកួតប្រជែង និងភាពធន់កាន់តែខ្លាំង សំដៅបង្កើតឱកាសសម្រាប់ស្ត្រី កសិករ និងមនុស្សជំនាន់ក្រោយ។
 
សម្រាប់សហគ្រាសទាំងពីរខាងលើ ធនាគារ ADB នឹងផ្តល់ដើមទុនដើម្បីទិញវត្ថុធាតុដើម ឧបករណ៍ផលិតកម្ម និងម៉ាស៊ីនវេចខ្ចប់ ដែលជួយកាត់បន្ថយថ្លៃដើម និងបង្កើនការផលិត ក៏ដូចជា ការពង្រីកទីផ្សារនាំចេញទៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ផងដែរ៕ ខន ណារី AMS


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា