កម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធលើការងារអធិការកិច្ចពិសេសខេត្តជាប់ព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធលើការងារអធិការកិច្ចពិសេសខេត្តជាប់ព្រំដែន

កម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធលើការងារអធិការកិច្ចពិសេសខេត្តជាប់ព្រំដែន

វៀតណាម៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចការងារ និងជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Nguyễn Công Vinh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពី លោក ផាម វ៉ាន់ ងី (Phạm Văn Nghì) អធិការ នៃអធិការកិច្ចទីក្រុងហូជីមិញ និងលោក លន់ ប៊ុនវឌ្ឍន៍ អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងអធិការកិច្ច និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ដែលត្រូវបានថែរក្សា និងពង្រឹងជាបន្តបន្ទាប់លើគ្រប់វិស័យ និងគ្រប់កម្រិត ស្របតាមស្មារតីនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើ «ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច» ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងយល់ និងផ្លាស់ប្តូរបទពិសោធលើការងារអធិការកិច្ចនៅថ្នាក់ខេត្ត ព្រមទាំងបានជំរុញឱ្យចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមន្ទីរអធិការកិច្ចរាជធានី-ខេត្តរបស់កម្ពុជា ជាមួយអធិការកិច្ចថ្នាក់ខេត្ត-ក្រុងរបស់វៀតណាម ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ សំដៅបង្កើនប្រសិទ្ធភាពការងារ និងពូនជ្រុំមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួង បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជ ដែលរៀបចំដោយ ឯកឧត្តមអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងមិត្តភាព៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា