សម្តេចធិបតីបញ្ជាក់ជាថ្មីពីការដំឡើងថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីបញ្ជាក់ជាថ្មីពីការដំឡើងថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល​

សម្តេចធិបតីបញ្ជាក់ជាថ្មីពីការដំឡើងថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៧ សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅតែបន្តកើនឡើង ដោយវិស័យអប់រំកើន ៤.៧% និងសុខាភិបាលកើន ១.៥% ដោយមិនមានការកាត់បន្ថយឡើយ ទោះជាមានការដំឡើងថវិកាក្នុងវិស័យការពារជាតិក៏ដោយ។

អាន ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការបង្កើនថវិកាការពារជាតិមិនបានធ្វើឱ្យប៉ះពាល់ ឬកាត់បន្ថយកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ លើវិស័យអាទិភាពផ្សេងទៀតនោះឡើយ។ បើធៀបនឹងឆ្នាំ២០២៦ ថវិកាសម្រាប់វិស័យអប់រំត្រូវបានបង្កើនប្រមាណ ៤.៧% ឬស្មើនឹងជាង ៥០លានដុល្លារ ដែលសរុបជាង ១ពាន់ ១រយនលានដុល្លារក្នុងមួយឆ្នាំ រីឯវិស័យសុខាភិបាលកើនឡើង ១.៥% ឬប្រហែលជាង ១០លានដុល្លារ ដែលធ្វើឱ្យថវិកាសរុបកើនដល់ជាង ៦៨០លានដុល្លារក្នុងមួយឆ្នាំ។


ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា កំណើនថវិកាក្នុងវិស័យការពារជាតិ ពុំបានធ្វើឱ្យប៉ះពាល់ដល់ថវិការបស់ក្រសួងស្ថាប័នផ្សេងៗឡើយ ជាពិសេសក្រសួងអប់រំ និងក្រសួងសុខាភិបាល។ សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ដោយមិនចាំបាច់វះកាត់ចេញពីក្រសួងណាមួយនោះទេ ហើយប្រសិនបើមានករណីចាំបាច់ត្រូវកាត់បន្ថយថវិកា ក៏ក្រសួងសុខាភិបាល និងក្រសួងអប់រំជាក្រសួងចុងក្រោយគេដែរ ប៉ុន្តែជាក់ស្តែងពុំមានករណីបែបនេះកើតឡើងឡើយ។

ការបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីធ្វើឡើង ដើម្បីបកស្រាយ និងឆ្លើយតបទៅនឹងការយល់ច្រឡំមួយចំនួនដែលចោទថា រាជរដ្ឋាភិបាលបានកាត់បន្ថយថវិកាជាតិផ្នែកសុខាភិបាល និងអប់រំ យកទៅបំពេញបន្ថែមលើវិស័យការពារជាតិ។ សម្តេចធិបតីបានបន្ថែមថា កន្លងមក រាជរដ្ឋាភិបាលថែមទាំងបានទម្លាក់ថវិកាពិសេសបន្ថែមទៀតសម្រាប់អភិវឌ្ឍ និងពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលជាអាទិភាពដ៏សំខាន់បំផុតក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ៕ ទួន សុផល  

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា