លទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការដកហូតដីព្រៃដោយក្រសួងបរិស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការដកហូតដីព្រៃដោយក្រសួងបរិស្ថាន

លទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការដកហូតដីព្រៃដោយក្រសួងបរិស្ថាន

ភ្នំពេញ៖ក្នុងសប្តាហ៍នេះ ក្រសួងបរិស្ថាន បានបង្ហាញលទ្ធផលស្ដីពីប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ ការពារធម្មជាតិនានា រួមទាំងការដកហូតផ្ទៃដីព្រៃដែលត្រូវបានរំលោភបំពាន ត្រឡប់មកវិញជាង ១៤ ហិកតា។

គិតចាប់ពីចុងខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយមន្ត្រីឧទ្យានុរក្ស អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច តំណាងអង្គការដៃគូ និងប្រជាសហគមន៍មូលដ្ឋាន បានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិ​ទូទាំងប្រទេស បានចំនួន ៤៣៨លើក។

តាមរយៈសកម្មភាពល្បាតនេះកងកម្លាំងចម្រុះបង្ក្រាបបានបទល្មើសសរុប ៦៨ករណី ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥ករណី និងឃាត់ខ្លួនជនសង្ស័យ ៥នាក់។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានឈើប្រណីត និងឈើចម្រុះ ៣៧,៦៤ ម៉ែត្រគូប- ផ្ទៃដីព្រៃរំលោភបំពានចំនួន ១៤,៦៩ ហិកតា- ម៉ូតូ ១៥គ្រឿង, គោយន្ត-រ៉ឺម៉ក ៧គ្រឿង, និងរថយន្ត ១គ្រឿង- អាវុធកែច្នៃ ១៨ដើម, អន្ទាក់ ៤៥៤ខ្សែ និងលួសបន្លាប្រវែងជាង ៣ ពាន់ម៉ែត្រ។

ផ្អែកតាមការចេញផ្សាយនាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងនឹងបន្តពង្រឹងការអនុវត្តច្បាប់​ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានយកដីរដ្ឋ។ទន្ទឹមនឹងការអនុវត្តច្បាប់ ក្រសួងក៏បន្តលើកកម្ពស់​ជីវភាពប្រជាសហគមន៍មូលដ្ឋាន ដោយផ្តល់ជម្រើសមុខរបរ និងសេដ្ឋកិច្ចថ្មីៗ ដើម្បីកាត់បន្ថយការរស់អាស្រ័យលើផលព្រៃឈើ ព្រមទាំងជំរុញការដាំស្តារព្រៃឡើងវិញ ប្រកបដោយចីរភាព៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា