ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១ ២៥៨នាក់ នៅខេត្តតាកែវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១ ២៥៨នាក់ នៅខេត្តតាកែវ

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១ ២៥៨នាក់ នៅខេត្តតាកែវ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកគិរីវង់ ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនសរុបប្រមាណ ១ ២៥៨នាក់ នៅសាលាស្រុកគិរីវង់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះអតីតយុទ្ធជន និងនិវត្តជននៅក្នុងស្រុកទាំង ៣នេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានកសាងនិងបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំដូចជាការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាដើម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សាភ្ជាប់ទៅនឹងបទពិសោធផ្ទាល់ខ្លួនដែលកាលពីឆ្នាំ១៩៩៧ ឯកឧត្តម បានធ្វើដំណើរទៅចុះជួយមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលពេលនោះ ការធ្វើដំណើរដោយឡានត្រូវការរយៈពេលជាង ១១ម៉ោង និងផ្ទុយពីបច្ចុប្បន្នដែលត្រូវការត្រឹមជាង ២ម៉ោងប៉ុណ្ណោះ។ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវឱ្យលោកយាយ លោកតា អ៊ុ ពូ មីង បន្តដាស់តឿនក្មេងៗជំនាន់ក្រោយឱ្យខិតខំរៀនសូត្រនិងជៀសវាងពីគ្រឿងស្រវឹង និងចែករំលែកបទពិសោធល្អៗ ដើម្បីក្មេងៗជំនាន់ក្រោយអាចបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជម្លោះព្រំដែន និងចូលរួមដោះស្រាយបញ្ហាជម្លោះព្រំដែនតាមយន្តការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រជាមួយនឹងប្រទេសថៃ ជាដើម។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកយាយ លោកតា អ៊ុ ពូ មីង ដែលជាអតីតយុទ្ធជន និងនិវត្តជន អំពីអត្ថប្រយោជន៍ផ្សេងៗ រួមមានសេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន និងប្រាក់ឧបត្ថម្ភជាដើម ព្រមទាំងបានលើកទឹកចិត្តឱ្យលោកយាយ លោកតា អ៊ុ ពូ មីង ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការថែទាំសុខភាពឱ្យបានល្អផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា