ទឹកជំនន់៖ គ.ជ.ប បារម្ភខ្លាចប៉ះពាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅកន្លែងខ្លះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកជំនន់៖ គ.ជ.ប បារម្ភខ្លាចប៉ះពាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅកន្លែងខ្លះ
នយោបាយ• 02/10/2026

ទឹកជំនន់៖ គ.ជ.ប បារម្ភខ្លាចប៉ះពាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅកន្លែងខ្លះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កំពុងតាមដានបញ្ហាទឹកជំនន់ ដោយសារតាមបណ្ដា​ខេត្តខ្លះទឹកនៅលិចនៅឡើយ ខណៈដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ។

ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា បញ្ហាទឹកជំនន់ធ្វើឲ្យ គ.ជ.ប មានការព្រួយបារម្ភខ្លះចំពោះដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

យ៉ាងណា ប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​​នឹងធ្វើនៅតាមការិយាល័យឃុំ សង្កាត់ទូទាំងប្រទេសមានចំនួន ១ ៦៥២ឃុំ/សង្កាត់។ ក្នុងករណីទឹកជំនន់លិចការិយាល័យឃុំ សង្កាត់ណា នោះ គ.ជ.ប នឹងសហការជាមួយអាជ្ញាធរធ្វើការផ្លាស់ប្ដូរទីតាំងដែលមានសុវត្ថិភាព។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៥៥ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានឈ្មោះអ្នកបោះឆ្នោតចំនួនជាង ១០លាននាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ គឺជាដំណាក់កាលសំខាន់មួយក្នុងការរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រ​ព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា