ត្រីកម្រជិតផុតពូជចំនួន ៤ប្រភេទសរុបជាង១០០ក្បាលត្រូវបានលែងចូលទឹកទន្លេវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រីកម្រជិតផុតពូជចំនួន ៤ប្រភេទសរុបជាង១០០ក្បាលត្រូវបានលែងចូលទឹកទន្លេវិញ

ត្រីកម្រជិតផុតពូជចំនួន ៤ប្រភេទសរុបជាង១០០ក្បាលត្រូវបានលែងចូលទឹកទន្លេវិញ

លោកបណ្ឌិត ហេង គង់ នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលវារីវប្បកម្ម នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ចាប់ពីខែតុលា ឆ្នាំ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ន ​ត្រីកម្រជិតផុតពូជចំនួន ៤ប្រភេទសរុបចំនួន ១១៨ក្បាលត្រូវបានកិបស្លាកលែងចូលទឹកទន្លេវិញ ដើម្បីសិក្សាពីជម្រកសំខាន់ៗ និងការបំលាស់ទីរបស់ពួកវា។

នាយកវិទ្យាស្ថានស្រាវជ្រាវរូបនេះបានគូសបញ្ជាក់ថា ត្រីកម្រជិតផុតពូជខាងលើ ដែលត្រូវនេសាទបានដោយចៃដន្យ ហើយប្រលែងចូលទឹកទន្លេវិញ​ រួមមាន ត្រីគល់រាំងចំនួន ៤៥ក្បាល ត្រីរាជចំនួន ៣៥ក្បាល ត្រីត្រសក់ចំនួន ៣៧ក្បាល និងត្រីប៉ាសាណាកចំនួន ១ក្បាល។

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល វារីវប្បកម្ម នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ជាមួយអច្ឆរិយភាពទន្លេមេគង្គ និងអគ្គនាយកដ្ឋានជលផលបានសហការណ៍សិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់នៅតាមដងទន្លេ និងទីជម្រកសំខាន់ក្នុងប្រទេសកម្ពុជា ជាពិសេសប្រភេទត្រីកម្រ។

លោក បណ្ឌិត ហេង គង់ បានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទវារីសត្វកម្រកំពុងរងគ្រោះថ្នាក់នៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ ២០០០មកម្លេះ។ លោកសង្កេតឃើញថា ក្នុងពេលបច្ចុប្បន្ន អ្នកនេសាទនៅតាមដងទន្លេសំខាន់ៗ និងសាធារណជនមានការយល់ដឹង និងចូលរួមខ្លាំងក្នុងការរាយការណ៍ និងអភិរក្សប្រភេទត្រីកម្រ។

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលក៏កំពុងសិក្សាស្រាវជ្រាវប្រភេទវារីសត្វ​ ដោយផ្សាំនៅក្នុងស្រះ និងឈានទៅរកការបង្កាត់ ភ្ញាស់ដើម្បីប្រលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញផងដែរ៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា