យុវជនជាង៣ពាន់នាក់មកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជនជាង៣ពាន់នាក់មកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី១

យុវជនជាង៣ពាន់នាក់មកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី១

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូងនៃការចាប់ផ្តើមចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា យុវជនខ្មែរទាំងពីរភេទជាង​ ៣ពាន់នាក់ បានស្ម័គ្រចិត្តមកទទួលពាក្យ​ នៅតាមបណ្តាទីតាំងចែកពាក្យទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី២តុលានេះ។

សម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា​ ការបំពេញកាតព្វកិច្ចយោធានឹងចូលរួមចំណែកកសាងធនធានយុវជន ឱ្យមានកាយសម្បទានរឹងមាំ មានវិន័យ មានវិជ្ជាជីវៈ និងមានឆន្ទៈបម្រើសង្គមជាតិ មិនថាក្នុងវិស័យយោធា វិស័យសាធារណៈ ឬឯកជននោះឡើយ។ ការតព្វកិច្ចយោយានឹងប្រែក្លាយធនធានយុវជន ឱ្យទៅជាមូលធនពិតប្រាកដ និងមានតម្លៃសម្រាប់សង្គម។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការយល់ដឹងពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម ក៏ដូចជាការរួមចំណែកក្នុងការការពារ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាព។

ដោយឡែក ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃ ទី២ ខែតុលានេះ សម្តេចធិបតីបានលើកឡើងថា ការចែកពាក្យចូលបំពេញកាតកិច្ចយោធាពេលនេះ គឺជាការសាកល្បងលើកទី១ ហើយការសម្រេចយកត្រឹមចំនួនណាមួយក្នុងឆ្នាំនេះ និងឆ្នាំ២០២៧ គឺមិនទាន់បានកំណត់ឡើយ។ ក្រសួងការពារជាតិ នឹងសម្រេចជ្រើសរើសទៅតាមតម្រូវការជាក់ស្តែងរបស់កងទ័ព។

​កាលបរិច្ឆេទនៃការចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ និងទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ កន្លែងទទួល និងដាក់ពាក្យ ធ្វើឡើងនៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បេក្ខជនផ្ទាល់ ពោល​គឺនៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ។

ដោយ៖ ម៉ាដេប៉ូ

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា