កូរ៉េខាងត្បូង ថា អ៊ុយក្រែន មានចេតនាបំផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េឲ្យដូចប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ថា អ៊ុយក្រែន មានចេតនាបំផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េឲ្យដូចប្រទេសខ្លួន

កូរ៉េខាងត្បូង ថា អ៊ុយក្រែន មានចេតនាបំផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េឲ្យដូចប្រទេសខ្លួន

សេអ៊ូល ៖ ការប្រកាន់ជំហរមិនព្រមសុំទោស របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជុំវិញរឿងឈ្លើយសឹកកូរ៉េខាងជើង គឺស្មើនឹងប្រទេសអ៊ុយក្រែនមានចេតនាចង់ដុតបញ្ឆេះភ្លើងសង្គ្រាមឲ្យផ្ទុះឡើង នៅពាសពេញតំបន់ឧបទ្វីបកូរ៉េទាំងមូល ។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung កាលពីថ្ងៃព្រហស្បតិ៍ ។

បើតាម BBC, មកដល់ពេលនេះ លោក Volodymyr Zelensky នៅតែមិនសុំទោស បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ័យ ៤៨ ឆ្នាំរូបនេះ បានទម្លាយ នៅឯអង្គការសហប្រជាជាតិ អំពីការចាប់បញ្ជូនទាហានកូរ៉េខាងជើងចំនួន ២ នាក់ ទៅឲ្យកូរ៉េខាងត្បូង ដែលនាំឲ្យទីក្រុងសេអ៊ូលខឹងសម្បារ ដោយអះអាងថា រឿងនេះធ្លាប់បានព្រមព្រៀងគ្នាថា ត្រូវតែរក្សាទុកជាការសម្ងាត់ ។

ក្រៅពីមិនសុំទោស, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានចេញមុខពណ៌នាថា នេះគឺជាការយល់ច្រឡំផ្នែកការទូតប៉ុណ្ណោះ ហើយទីក្រុងកៀវកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះផងដែរ ។

យ៉ាងណា លោក Lee Jae-myung បានឆ្លើយតបវិញ ដោយបដិសេធចំពោះការពណ៌នារបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ហើយថា កូរ៉េខាងត្បូងមិនអាចទទួលយកបានឡើយ ព្រោះវាពាក់ព័ន្ធនឹងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកូរ៉េ និងប្រទេសជាតិទាំងមូល ។

ជាមួយគ្នានេះ លោក Lee Jae-myung ថែមទាំងបានចោទប្រកាន់ចំៗទៅលើទីក្រុងកៀវទៀតថា បាននិងកំពុងព្យាយាមនាំភ្លើងសង្គ្រាមចូលមកកាន់ឧបទ្វីបកូរ៉េទាំងមូលផងដែរ ។

លោក Lee Jae-myung បញ្ជាក់ថា «កូរ៉េខាងត្បូងពិតជាសោកស្ដាយដែលអ៊ុយក្រែនមិនបានទទួលស្គាល់ការពិត និងមិនបានសុំទោសមកលើទីក្រុងសេអ៊ូល ។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនបែរជានិយាយអំពីការប៉ះទង្គិចគ្នាផ្នែកយោធាដែលប្រឈមនឹងកើតឡើងឆាប់ៗនេះទៅវិញ» ។

បន្ថែមពីលើនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូងថែមទាំងបានគំរាមចាត់វិធានការ មិនប្រាប់មុនទៀតផង ប្រសិនបើ ប្រទេសអ៊ុយក្រែន នៅតែមិនព្រមចេញការសុំទោសជាសាធារណៈ ចំពោះការលាតត្រដាងនេះ ៕

ប្រភព ៖ BBC, ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា