រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណ:គ្រប់ជ្រុងជ្រោយសម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីសម្របសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ក្នុងការបំពេញបេសកកម្មយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការវិនិយោគលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការបញ្ជាក់បែនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានធ្វើឡើងក្នុងឱកាសធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលអន្តរជាតិដ៏សំខាន់នេះ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះឈ្មោះប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញបានចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ហើយនឹងបិទនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ គិតត្រឹមចុងខែកញ្ញា មានស្ថាប័នសារព័ត៌មានចំនួន៤៥ មកពី១៧ប្រទេស បានចុះឈ្មោះជាមុនរួចហើយ។ ចំពោះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា រំពឹងថាអ្នកសារព័ត៌មានជាតិប្រមាណ ៥០០នាក់នឹងចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា អ្នកសារព័ត៌មានដែលចូលរួម នឹងទទួលបានការសម្របសម្រួលតាមរយៈប្រព័ន្ធចុះឈ្មោះ និងការទទួលស្គាល់ជាផ្លូវការ ការផ្តល់ប័ណ្ណសម្គាល់ខ្លួន ព្រមទាំងការណែនាំពាក់ព័ន្ធនឹងការចូលរួម និងការបំពេញបេសកកម្ម។ ចំពោះប្រព័ន្ធផ្សព្វផ្សាយបរទេស កម្ពុជាក៏បានរៀបចំយន្តការសម្របសម្រួលពាក់ព័ន្ធនឹងឧបករណ៍សារព័ត៌មាន និងការចូលមកបំពេញបេសកកម្មនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា​​ កម្ពុជាបានរៀបចំមជ្ឈមណ្ឌលសារព័ត៌មាន ដែលនឹងដំណើរការចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបម្រើការងារដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ មជ្ឈមណ្ឌលនេះនឹងមានកន្លែងធ្វើការសម្រាប់អ្នកសារព័ត៌មាន បន្ទប់សន្និសីទសារព័ត៌មាន សេវាអ៉ីនធឺណិត និងការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងសេវាចាំបាច់ផ្សេងៗ សម្រាប់ការផ្សាយព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​នេះ ក៏បានការរៀបចំឱ្យមានការជួបជុំក្រុមអ្នកបច្ចេកវិទ្យា និងភូមិហ្វ្រង់កូហ្វូនី ដែលបណ្តុំទៅដោយវប្បធម៌ចម្រុះរបស់បណ្តាប្រទេសនិយាយភាសាបារាំង។​ ការត្រៀមរៀបចំទាំងនេះ គឺជាផ្នែកសំខាន់មួយនៃការងាររបស់អនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ក្នុងការធានាឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ អាចបំពេញបេសកកម្មបានយ៉ាងរលូន និងទទួលបានព័ត៌មានគ្រប់គ្រាន់ សម្រាប់ផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ទៅកាន់សាធារណជនទាំងក្នុង និងក្រៅប្រទេស។

ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល ដែលជាកម្មវិធីដ៏សម្បូរបែប និងចម្រុះជាច្រើន នឹងត្រូវរៀបចំឡើង ដើម្បីអបអរសាទរអង្គការ OIF តាមរយៈ ភូមិហ្វ្រង់កូហ្វូន (Village de la Francophonie)ដែលបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងសិល្បៈហ្វ្រង់កូហ្វូន; គំនិតផ្តួចផ្តើមសេដ្ឋកិច្ច និងឌីជីថល ជាពិសេសព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech); និងសកម្មភាពបន្ទាប់បន្សំផ្សេងៗ ដែលមានគោលបំណងពង្រឹងការបង្រៀន ការរៀនសូត្រ និងការផ្សព្វ​ផ្សាយ​ជាភាសាបារាំង៕
ដោយ៖ពលជ័យ
រូបភាព៖ ខឹម សុវណ្ណារ៉ា

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា