លោក ពូទីន ថា គ្មានប្រទេសណាមានអាវុធខ្លាំងដូច រុស្ស៊ី នោះឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ថា គ្មានប្រទេសណាមានអាវុធខ្លាំងដូច រុស្ស៊ី នោះឡើយ

លោក ពូទីន ថា គ្មានប្រទេសណាមានអាវុធខ្លាំងដូច រុស្ស៊ី នោះឡើយ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា គុណសម្បត្តិប្រកួតប្រជែងរបស់រុស្ស៊ី គឺស្ថិតនៅលើការពិតដែលថា គ្មានប្រទេសណាផ្សេងទៀតមានសព្វាវុធដ៏បំផ្លិចបំផ្លាញដូចប្រទេសរបស់លោកនោះទេ។ នេះបើតាមការចេញផ្សាយរបស់ Tass កាលពីថ្ងៃសុក្រ។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី ២៣ របស់ក្លឹបពិភាក្សាអន្តរជាតិ Valdai , លោក ពូទីន បានមានប្រសាសន៍ថា «រុស្ស៊ីយល់ច្បាស់ ក្នុងករណីមានការវាយប្រហារដោយផ្ទាល់ពីសំណាក់បណ្តាប្រទេសណាតូ សត្រូវនឹងមានកម្លាំងច្រើនជាងយើងទ្វេដង។ នេះគឺជាសក្តានុពលសេដ្ឋកិច្ចដ៏ធំ និងសក្តានុពលយោធាដ៏ធំ ពិតណាស់ យើងនឹងមិនមានកម្លាំង និងធនធានគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះឡើយ ហើយយើងនឹងត្រូវប្រើប្រាស់គុណសម្បត្តិប្រកួតប្រជែងរបស់យើងនៅក្នុងការតស៊ូនេះ»។

លោក ពូទីន បន្តថា «តើគុណសម្បត្តិទាំងនោះជាអ្វី? ចំណុចសំខាន់គឺថា យើងមានគុណសម្បត្តិប្រកួតប្រជែងទាំងនេះ ទាក់ទងនឹងមធ្យោបាយការពារខ្លួន»។

លោកប្រធានាធិបតីបញ្ជាក់បន្ថែមថា «ពិតណាស់ ប្រទេសបារាំង និងចក្រភពអង់គ្លេស គឺជាមហាអំណាចនុយក្លេអ៊ែរ ដែលយើងយល់ច្បាស់ និងដឹងយ៉ាងពេញលេញអំពីចំណុចនេះ ប៉ុន្តែ គ្មានប្រទេសណាផ្សេងទៀតមានប្រភេទអាវុធបំផ្លិចបំផ្លាញដូចដែលរុស្ស៊ីមានសព្វថ្ងៃនេះទេ។ ហើយនោះគឺជាគុណសម្បត្តិប្រកួតប្រជែងរបស់យើង»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា